ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែធ្វើពេលដែលអ្នករួមភេទរួច ទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នក។ តើមានអ្វីខ្លះទៅ?

  1. ក្រោយពេលដែលអ្នករួមភេទរួច អ្នកគួរតែលាងសម្អាតភ្លាម ហើយបត់ជើងតូចភ្លាម ទើបអាចកាត់បន្ថយមេរោគក្នុងតម្រង់នោម ហើយធ្វើឲ្យទ្វារមាសអ្នកគ្មានមេរោគបន្សល់ទុកលើនោះ។
  2. ក្រោយពេលដែលអ្នករួមភេទរួច អ្នកនឹងអាចអស់កម្លាំងខ្លាំង។ ដូចនេះ អ្នកគួរតែញ៉ាំទឹកចំនួន២៣០មីលីលីត្រ ឬពិសារអាហារមួយចំនួនដើម្បីប៉ូវកម្លាំងមកវិញ។
  3. ក្រោយពេលដែលអ្នករួមភេទរួច អ្នកគួរតែអោបគ្នា ដើម្បីបង្កើនមនោសញ្ចេតនារវាងអ្នកទាំងពីរឲ្យកាន់តែល្អ ថែមទាំងជាការគោរពគ្នាផងដែរ។
  4. ក្រោយពេលដែលអ្នករួមភេទរួច អ្នកគួរតែនិយាយគ្នាលេង ដោយមានសម្លេងសើចពេញបន្ទប់ ទើបអាចធ្វើឲ្យអ្នកទាំងពីរកាន់តែស្រឡាញ់គ្នាថែមមួយកម្រិតទៀត៕