ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យស្បែកអ្នកស្អាត។ តើមានអ្វីខ្លះទៅ?

  1. មុខរបស់អ្នកគួរតែសម្អាតឲ្យបានស្អាតរាល់ថ្ងៃ ព្រោះបើស្បែកមុខសម្អាតមិនបានស្អាតទេ ទោះបីជាអ្នកប្រើគ្រឿងសម្អាងថ្លៃយ៉ាងណា ក៏មិនអាចធ្វើឲ្យស្បែកមុខអ្នកភ្លឺរលោងដែរ។ ផ្ទុយទៅវិញ នឹងធ្វើឲ្យស្បែកអ្នកស្រអាប់ទៅៗ មិនស្អាតនោះទេ។
  2. អ្នកគួរតែកាត់បន្ថយការញ៉ាំអាហារដែលហិរ បំពង ព្រមទាំងខ្លាញ់ច្រើន ទើបអាចការពារស្បែកមុខអ្នកមិនសូវឡើងមុន។ ជាពិសេស អ្នកគួរតែចូលគេងពីព្រលប់ ទើបអាចការពារស្បែកមុខអ្នកបានស្អាតជានិច្ច មិនងាយកើតមុននោះឡើយ។
  3. ស្បែកមុខរបស់អ្នកមិនគួរឲ្យមានខ្លាញ់ច្រើនឡើយ ព្រោះខ្លាញ់ទាំងនោះនៅលើស្បែកយូរ ដោយអ្នកមិនលាងសម្អាត នឹងអាចធ្វើឲ្យស្បែកអ្នកប្រែជាស្រអាប់ មិនភ្លឺនោះទេ។
  4. នៅពេលដែលអ្នកចេញក្រៅ អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃ ទើបស្បែកមុខអ្នកមិនបំផ្លាញព្រោះតែពន្លឺព្រះអាទិត្យដ៏ខ្លាំងនោះ។
  5. អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ទើបរាងកាយអ្នកអាចបញ្ចេញសារធាតុពុលចេញមកក្រៅអស់ ថែមទាំងអាចជួយបំពេញជាតិទឹកក្នុងរាងកាយ និងស្បែកអ្នក។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកស្អាត ភ្លឺ និងម៉ត់តែម្តង។
  6. អ្នកគួរតែរក្សាចិត្ត និងអារម្មណ៍ឲ្យសប្បាយជានិច្ច ដោយទម្លាក់សម្ពាធទាំងឡាយចុះឲ្យអស់ ទើបអាចការពារស្បែកអ្នកឲ្យក្មេងជាងវ័យបាន៕