បញ្ហាឡើងអាចម៍រុយលើខ្នងដៃមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិបំបាត់បញ្ហាស្នាមអាចម៍រុយលើខ្នងដៃ ៖
១. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកក្រូចឆ្មារស្រស់ៗលើកន្លែងដែលមានបញ្ហានិងទុកចោលសម្រាប់រយៈពេលប្រហែល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។
២. ក្រូចឆ្មារនិងស្ករស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយស្ករសលើក្រូចឆ្មារមួយបន្ទះ រួចដុសម៉ាស្សាថ្នមៗលើខ្នងដៃកន្លែងដែលឡើងអាចម៍រុយ។ លាងសម្អាតចេញជាមួយទឹកធម្មតា រួចជូតផ្ដិតថ្នមៗឱ្យស្ងួត សឹមលាបផលិតផលផ្ដល់សំណើមដល់ស្បែកជាការស្រេច។
៣. ទឹកឃ្មុំ
លាបម៉ាស្សាទឹកឃ្មុំបន្តិចលើស្នាមអាចម៍រុយលើដៃ និងទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៤. ល្ហុងទុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនល្ហុងទុំមួយដុំតូចឱ្យម៉ដ្ឋ រួចលាបវាលើស្នាមអាចម៍រុយដែលមានលើខ្នងដៃនិងទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាការស្រេច។
៥. ទឹកខ្ទឹមក្រហមស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបខ្ទឹមក្រហមស្រស់លើស្នាមអាចម៍រុយ និងទុកចោលសម្រាបរយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ៕