ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកថាតើកូនដែលទើបតែកើត គួរតែឲ្យគេបៅទឹកឬទេ។ តើមានអ្វីខ្លះទៅ?

កូនដែលបៅទឹកដោះអ្នកម្តាយ អាយុក្រោម៦ខែ អ្នកមិនគួរឲ្យកូនបៅទឹកបន្ថែមឡើយ ព្រោះក្នុងទឹកដោះរបស់អ្នកមានបរិមាណទឹកដល់ទៅ៩០%ឯណោះ។ ដូចនេះ នៅពេលដែលកូនចង់បៅ អ្នកគួរតែឲ្យកូនបៅ ទើបអាចបំពេញសារធាតុទឹកក្នុងរាងកាយកូនបានគ្រប់គ្រាន់។ ការឲ្យកូនបៅទឹកលឿនពេក អាចធ្វើឲ្យកូនមិនចង់បៅទឹកដោះនោះទេ ព្រោះកូនឆ្អែតនឹងទឹកហើយ។ ជាពិសេស អាចធ្វើឲ្យក្រលានកូនរងសម្ពាធផងដែរពេលដែលបៅទឹកច្រើនពេក។ ចំពោះកូនដែលបៅម្សៅទឹកដោះគោ គួរតែឲ្យកូនបៅទឹកបន្តិចបន្តួចបន្ថែម ប៉ុន្តែមិនគួរឲ្យបៅមុនពេលបៅទឹកដោះគោនោះទេ ទើបមិនធ្វើឲ្យកូនឆ្អែតពេក បៅមិនអស់ទឹកដោះគោ។ ពេលដែលកូនមានអាយុលើ៦ខែ អ្នកអាចឲ្យកូនបៅទឹកចន្លោះអាហារ២ពេលរបស់កូន៕