ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់៥ដែលអ្នកមិនគួរធ្វើពេលងូតទឹកឲ្យកូន។ តើមានអ្វីខ្លះទៅ?

  1. អ្នកមិនគួរឃើញកូនបែកញើស ហើយយកគេទៅងូតទឹកទេ ព្រោះពេលដែលអ្នកងូតទឹកឲ្យកូនច្រើនពេក នឹងអាចធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់កូន ធ្វើឲ្យស្បែកកូនប្រែជាគ្រើម ហើយអាចធ្វើឲ្យកូនកើតមានបញ្ហាសុខភាពផងដែរ។
  2. អ្នកមិនគួរប្រើសាប៊ូច្រើនពេកលើខ្លួនប្រាណកូនឡើយ ព្រោះសាប៊ូមានសារធាតុកាត់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់កូនពេលដែលអ្នកប្រើច្រើនពេកលើស្បែកកូន។
  3. អ្នកមិនគួរប្រើទឹកក្តៅពេកងូតឲ្យកូនឡើយ ព្រោះទឹកដែលអ្នកស្ទាបទៅក្តៅ បើត្រូវស្បែកកូន រឹតតែក្តៅ។ ជាហេតុដែលអាចធ្វើឲ្យស្បែកកូនងាយរបួសដោយមិនដឹងខ្លួនខ្លាំងណាស់។
  4. ក្នុងពេលដែលអ្នកងូតទឹកឲ្យកូន អ្នកមិនគួរទុកកូនចោលក្នុងទឹក ហើយដើរចេញទៅយករបស់អ្វីនោះទេ ព្រោះការដើរចេញពីកូនតែបន្តិច អាចធ្វើឲ្យកូនប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ណាស់។
  5. អ្នកមិនគួរដុសលាងស្បែកកូនខ្លាំងពេកនោះទេ ព្រោះអាចធ្វើឲ្យស្បែកកូនរបួសដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីចំណុចទាំងនេះ ដើម្បីការពារសុវត្ថិភាពកូន ព្រមទាំងសុខភាពកូនផងដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង