ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបលួងកូនឲ្យឆាប់គេងលក់លឿន។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយគួរតែកំណត់ពេលឲ្យកូនចូលគេងពេលដែលគេចាប់ពី៣ខែឡើងទៅ។ នៅពេលដែលកូនដឹងពីពេលវេលាដែលត្រូវគេង ដោយដឹងពេលណាគួរតែលេង ពេលណាគួរតែគេង នោះកូននឹងមិនរករឿងអ្នកក្នុងពេលយប់ឡើយ។
- កូនដែលតែងរករឿងមិនព្រមគេង អ្នកម្តាយអាចឲ្យគេជញ្ជក់ក្បាលដោះជ័របាន ព្រោះក្បាលដោះជ័រនេះ អាចជួយកូនឲ្យមានអារម្មណ៍ស្ងប់ ដោយអាចធ្វើឲ្យគេឆាប់ចូលគេងបាន។
- អ្នកម្តាយក៏អាចចាក់ចម្រៀងដែលជួយឲ្យកូនឆាប់ចូលគេងដែរ បើគេតែងរករឿងក្នុងពេលយប់ ព្រោះបទចម្រៀងទាំងនោះ អាចធ្វើឲ្យកូនងងុយគេង ហើយគេងលក់យ៉ាងស្រួល។ ដូចនេះ អ្នកម្តាយអាចប្រើវិធីទាំងនេះ ដើម្បីលួងកូនឲ្យឆាប់ចូលគេងបាន៕