នៅពេលព្រឹកមុនពេលដែលអ្នកពិសារអាហារពេលព្រឹក បើអ្នកពិសារទឹកមួយកែវ នោះអ្នកនឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើន។ តើមានអ្វីខ្លះទៅ?
- វានឹងជួយសម្អាតក្រពះរបស់អ្នក ដោយជួយបញ្ចេញជាតិពុលមកក្រៅអស់។
- ក្រោយពេលដែលទឹកចូលទៅក្នុងរាងកាយរបស់អ្នកចំនួន១០វិនាទី វានឹងជួយរាងកាយអ្នកគ្រប់ផ្នែកឲ្យដំណើរការល្អ។ ម្យ៉ាងទៀត វាក៏ជួយដាស់ខួរក្បាលរបស់អ្នកឲ្យក្រោកពីគេងផងដែរ។
- នៅពេលដែលអ្នកគេង អ្នកអាចនឹងបែកញើស។ ដូចនេះ បើអ្នកពិសារទឹក វានឹងជួយធ្វើឲ្យរាងកាយរបស់អ្នកមានជាតិទឹកឡើងវិញ។
- វាក៏អាចជួយធ្វើឲ្យឈាមរបស់អ្នកមិនមានលក្ខណៈស្អិតផងដែរ។ ប៉ុន្តែអ្នកមិនគួរញ៉ាំទឹកមុនពេលដុសធ្មេញនោះទេ ព្រោះវាអាចនាំមេរោគទាំងអស់ចូលក្នុងរាងកាយរបស់អ្នក។ ដូចនេះ អ្នកគួរតែញ៉ាំទឹកក្រោយពេលដុសធ្មេញ និងមុនពេលពិសារអាហារពេលព្រឹក ទើបល្អចំពោះសុខភាពអ្នក៕