Join with Health.com.kh on Telegram

អ្នកដែលកើតក្នុងឆ្នាំទាំង៣ខាងលើ ជាបុគ្គលដែលចិត្តល្អ ដោយមិនចេះប្រើល្បិចកល់ដើម្បីដណ្តើមយកទ្រព្យឡើយ។ ដូចនេះទ្រព្យនឹងរត់មករកគេដោយឯង។ តើមានអ្វីខ្លះទៅ?

ឆ្នាំថោះ

អ្នកដែលកើតក្នុងឆ្នាំនេះ នៅពេលដែលជួបនឹងបញ្ហា តែងតែប្រែជាលាភជានិច្ច។ ម្យ៉ាងទៀត គេជាមនុស្សដែលមានចិត្តល្អ ដោយមានគំនិតល្អិតល្អន់។ ជាហេតុដែលធ្វើឲ្យគេមានអ្នកជួយច្រើន ដោយអាចទទួលបានផលពីអ្វីដែលគេធ្វើ។

ឆ្នាំវក

អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមានថ្វីមាត់ល្អ ថែមទាំងមាននិស្ស័យខ្ពស់ជាមួយអ្នកដទៃ។ ដូចនេះ គេមិនចាំបាច់ប្រឹងពេក ក៏អាចទទួលបានទ្រព្យចូលមកដែរ។ ជាហេតុដែលធ្វើឲ្យគេមិនខ្វះលុយចាយឡើយ។

ឆ្នាំកុរ

នៅពេលដែលគេឃើញអ្នកដទៃជួបនឹងទុក្ខលំបាក គេតែងតែជួយជានិច្ច។ ដោយសារតែអំពើល្អនេះហើយ ទើបធ្វើឲ្យគេទទួលបានផលដែលគេនឹកស្មានមិនដល់។ ដូចនេះ អ្នកដែលកើតក្នុងឆ្នាំនេះ ភាគច្រើនជាអ្នកមានតែម្តង៕