ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីល្បែងដែលអាចជួយធ្វើឲ្យខួរក្បាលកូនឆ្លាតខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលអ្នកលេងល្បែងជាមួយកូន អ្នកគួរតែអង្គុយចុះ ទើបកូនអាចផ្តោតអារម្មណ៍លើខ្លួនអ្នក។ ជាពិសេស បរិយាកាសក្នុងកន្លែងលេងនោះ គួរតែកុំឲ្យមានសម្លេងរញ៉េរញ៉ៃឲ្យសោះ ទើបកូនមិនបែកអារម្មណ៍។ នៅពេលដែលកូនអាចផ្តោតអារម្មណ៍យូរ នឹងជួយធ្វើឲ្យខួរក្បាលកូនឆាប់លូតលាស់ខ្លាំងណាស់។
  2. ល្បែងដែលអ្នកលេងជាមួយកូន មិនគួរស្មុគស្មាញ ឬពិបាកខ្លាំងឡើយ គួរតែមានលក្ខណៈសាមញ្ញ ហើយងាយស្រួល ទើបកូនមានចិត្តអំណត់លេង។ ដូចនេះ អ្នកអាចលេងល្បែងលាក់ខ្លួនពួនជាមួយកូន ដើម្បីបង្កើនខួរក្បាលរបស់គេឲ្យកាន់តែឆ្លាតជាងនេះ។
  3. អ្នកមិនគួរលេងយូរពេកជាមួយកូនទេ ព្រោះអាចធ្វើឲ្យគេនឿយហត់ជ្រុល ថែមទាំងធ្វើឲ្យកូនសប្បាយខ្លាំង មានអារម្មណ៍មិនស្ងប់ឡើយក្នុងពេលគេង។ ដូចនេះ អ្នកគួរតែលេងក្នុងរយៈពេលដែលសមរម្យ ទើបអាចជួយបង្កើនប្រាជ្ញារបស់កូនបាន ថែមទាំងមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូននោះឡើយ៕