ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយអ្នកឲ្យឆាប់ជាពីផ្តាសាយ។ តើមានអ្វីខ្លះទៅ?

អ្នកអាចញ៉ាំទឹកផ្លែឈើមួយចំនួនដែលមានផ្ទុកវីតាមីនសេ ព្រោះវាអាចជួយឲ្យអ្នកឆាប់ជាពីផ្តាសាយ។ ទឹកផ្លែឈើទីនេះ សំដៅដល់ទឹកផ្លែឈើស្រស់ដែលកិនចេញពីផ្លែឈើ មិនមែនទឹកផ្លែឈើកំប៉ុងនោះឡើយ។ ក្នុងផ្លែឈើ ក្រូចជាផ្លែឈើដែលមានផ្ទុកវីតាមីនសេខ្ពស់ ថែមទាំងងាយច្របាច់ចេញទឹក។ ដូចនេះ អ្នកអាចច្របាច់ក្រូចមកញ៉ាំពេលដែលផ្តាសាយ ព្រោះវាអាចជួយបង្កើនសារធាតុសរសៃក្នុងរាងកាយអ្នក ធ្វើឲ្យអ្នកងាយស្រួលរំលាយអាហារ។ ជាពិសេស អាចជួយបង្ការមិនឲ្យជាតិស្ករឡើងខ្ពស់នោះទេ។ ក្រៅពីក្រូច អ្នកក៏អាចបរិភោគផ្លែគីវីដែរ ព្រោះក្នុងនោះមានផ្ទុកវីតាមីនសេខ្ពស់ដូចគ្នា៕