អ្នកត្រូវតែបង្រៀនកូនពីវិធីខាងក្រោមនេះដើម្បីឱ្យកូនអាចរកអ្នកឃើញនៅពេលដែលគេវង្វេងផ្លូវ។

  1. អ្នកត្រូវតែប្រាប់កូនឱ្យចងចាំពីអាស័យដ្ឋានដែលខ្លួនរស់នៅ និងចងចាំពីឈ្មោះរបស់អ្នក។
  2. អ្នកត្រូវតែប្រាប់កូនឱ្យចងចាំលេខទូរស័ព្ទរបស់អ្នក និងលេខទូរស័ព្ទរបស់បងប្អូន។
  3. បើកូននៅតូចពេកមិនអាចចងចាំបាន អ្នកអាចសសេរអាស័យដ្ឋាន និងលេខទូរស័ព្ទរបស់អ្នកនៅលើលើកាតមួយ ហើយពាក់ឱ្យកូននៅពេលចេញទៅក្រៅ។
  4. អ្នកក៏អាចបង្រៀងកូនឱ្យទូរស័ព្ទទៅរកប៉ូលីសដែរ ព្រោះលេខទូរស័ព្ទរបស់ប៉ូលីសគឺខ្លីជាងអ្នក។
  5. អ្នកក៏អាចបង្រៀនកូនឱ្យបែកចែកមនុស្សល្អឬអាក្រក់ដែរ ដោយប្រាប់គេឱ្យសង្កេតដូចខាងក្រោមនេះ ៖
  • នៅពេលដែលឃើញមនុស្សចាស់ដើរកាត់ កូនអាចប្រាប់មនុស្សចាស់បាន ព្រោះពួកគាត់ភាគច្រើនជាមនុស្សល្អ។
  • បើឃើញស្ត្រីមានផ្ទៃពោះក៏អាចប្រាប់ឱ្យគេជួយបានដែរ។
  • បើឃើញប៉ូលីសក៏អាចប្រាប់បានដែរ ព្រោះពួកគាត់ជាមនុស្សល្អ៕