ប្រសិនជាអ្នកចង់សម្រាលកូនដោយធម្មជាតិ health.com.kh នឹងជួយបង្ហាញរបបអាហារដែលត្រូវ ទើបអាចជួយអ្នកបានសម្រេច។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលអ្នកជិតគ្រប់ខែ អ្នកគួរតែញ៉ាំតិច ប៉ុន្តែចែកជាច្រើនពេល ព្រោះនៅពេលដែលអ្នកជិតដល់ថ្ងៃឆ្លងទន្លេ ក្រពះ និងពោះវៀនអ្នកនឹងដំណើរការរាងយឺត មិនលឿនដូចពីមុនឡើយ។ ដូចនេះ អ្នកគួរតែចៀសពីការពិសារអាហារដែលខ្លាញ់ ហើយគួរតែបរិភោគចាប់ពី៤ទៅ៥ដងក្នុងមួយថ្ងៃ ដោយក្នុងមួយពេលៗគឺបរិមាណតិច។
  2. អ្នកមិនគួរពិសារអាហារដែលប៉ូវច្រើនហួសកំណត់ឡើយ ព្រោះបើអ្នកស្រូបយកសារធាតុចិញ្ចឹមលើសបរិមាណ វាអាចធ្វើឲ្យក្រពះ និងពោះវៀនរងសម្ពាធខ្ពស់។ ដូចនេះ អ្នកគួរតែបរិភោគតាមធម្មតា ដោយមិនគួរខំពិសារច្រើន ព្រោះគិតថាជិតដល់ខែនោះទេ វាអាចប៉ះពាល់ដល់សុខភាពអ្នកបានយ៉ាងងាយ។
  3. អ្នកគួរតែបរិភោគអាហារដែលសម្បូរវីតាមីនសេឲ្យបានច្រើន ព្រោះបើអ្នកខ្វះវីតាមីនមួយប្រភេទនេះ វានឹងអាចធ្វើឲ្យអ្នកប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់នៅពេលដែលអ្នកសម្រាលកូន។ ដូចនេះ បើអ្នកចង់សម្រាលកូនតាមធម្មជាតិបានសម្រេច អ្នកគួរតែជ្រើសរើសរបបអាហារទាំងឡាយខាងលើដើម្បីពិសារបាន ទើបអាចមានសុវត្ថិភពក្នុងពេលសម្រាលកូន៕