Fresh sugar cane juice in glass on white background

ប្រសិនជាអ្នកចង់ការពារស្បែកអ្នកឲ្យស្អាត វេបសាយhealth.com.khសូមណែនាំអ្នកពីអាហារមួយចំនួនដែលអាចធ្វើឲ្យស្បែកអ្នកស្អាត។ តើមានអ្វីខ្លះទៅ?

  1. អ្នកអាចញ៉ាំអំពៅបាន ព្រោះក្នុងនោះមានផ្ទុកវីតាមីនអេ និងសេ ដោយអាចធ្វើឲ្យមុខអ្នកស្អាត ថែមទាំងអាចធ្វើឲ្យសក់អ្នកស្អាតផងដែរ។ ស្បែកអ្នកនឹងប្រែជាទន់ ភ្លឺ និងរលោង ថែមទាំងអាចជួយការពារកម្តៅថ្ងៃបានទៀតផង។
  2. ទឹកដោះគោជូរ ក៏អ្នកគួរតែបរិភោគដែរ ព្រោះក្នុងនោះមានសារធាតុដែលអាចធ្វើឲ្យស្បែកអ្នកម៉ត់ និងគ្មានស្នាមជ្រួញអាចកើតឡើងបានឡើយ។ ដូចនេះ អ្នកអាចយកទឹកដោះគោជូរដែលមានរសជាតិដើមលាយជាមួយផ្លែឈើញ៉ាំ ទើបអាចរក្សាសម្រស់អ្នកបាន។
  3. ផ្លែឈើដែលមានពណ៌ស្វាយ និងផ្ទៃមេឃ ដូចជា ប៊្លូប៊ឺរីជាដើម ដើម្បីអាចរក្សាស្បែកអ្នកឲ្យនៅក្មេងជានិច្ច ដោយអាចជួយពន្យារភាពចាស់របស់អ្នក មិនឲ្យឆាប់កើតឡើងឡើយ។
  4. សូកូឡា ក៏អ្នកអាចញ៉ាំផងដែរ ព្រោះវាអាចជួយកំចាត់ស្បែកគ្រើមរបស់អ្នក ដោយធ្វើឲ្យប្រែជាស និងទន់រលោង។ ប៉ុន្តែអ្នកមិនគួរញ៉ាំច្រើនពេកឡើយ ព្រោះអាចធ្វើឲ្យអ្នកងាយឡើងទម្ងន់ខ្លាំងណាស់។
  5. ប៉េងប៉ោះវិញ អាចថែរក្សាសុខភាពស្បែកអ្នកឲ្យល្អ ដោយមិនធ្វើឲ្យស្បែកអ្នកប្រឈមមុខនឹងជំងឺគ្រោះថ្នាក់ឡើយ។ ដូចនេះ អ្នកអាចបរិភោគអាហារទាំងនេះ ដើម្បីការពារស្បែកអ្នកបានល្អ មិនងាយចាស់មុនអាយុឡើយ៕