ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍នៃការពិសារផ្លែប៉ោមក្នុងរយៈពេលយូរ។ តើមានអ្វីខ្លះទៅ?

  1. ក្នុងផ្លែប៉ោម មានសារធាតុដែលអាចជួយការពារក្រពះ និងពោះវៀនអ្នកមិនឲ្យមានបញ្ហាឡើយ។
  2. នៅពេលដែលអ្នកញ៉ាំច្រើន វានឹងជួយបញ្ចុះសម្ពាធឈាមអ្នក។
  3. ប្រសិនជាអ្នកចង់មានរាងស្អាត អ្នកអាចពិសារផ្លែប៉ោមបាន។ វានឹងជួយរក្សារាងអ្នកឲ្យស្អាត។
  4. ចំពោះអ្នកដែលមានអាការៈខ្វះឈាម ផ្លែប៉ោមអាចជួយអ្នកបាន។ វានឹងជួយប៉ូវឈាមអ្នកមកវិញក្រោយពេលដែលអ្នកញ៉ាំរួច។
  5. ផ្លែប៉ោមនឹងអាចជួយការពារបេះដូងអ្នក។ ម្យ៉ាងទៀត វានឹងជួយការពារមិនឲ្យសរសៃឈាមអ្នកកករឹងឡើយ។
  6. ក្រោយពេលដែលអ្នកពិសារផ្លែប៉ោមរួច វានឹងជួយធ្វើឲ្យស្បែកអ្នកភ្លឺថ្លាជាងមុន ដោយធ្វើឲ្យអ្នកមិនងាយចាស់ឡើយ។
  7. ផ្លែប៉ោម នឹងជួយការពារអ្នកមិនឲ្យមានអាការៈពុកឆ្អឹងនោះទេ ព្រោះវាអាចជួយស្រូបយកជាតិកាល់ស្យូម។
  8. ចំពោះអ្នកដែលញ៉ាំផ្លែប៉ោមច្រើន កាឡូរីដែលមានក្នុងរាងកាយនឹងចុះទាប៕