ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការបោកខោក្នុង ទើបមិនធ្វើឲ្យអ្នកប្រឈមមុខនឹងរោគស្ត្រី។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរដាក់ខោក្នុងទៅក្នុងម៉ាស៊ីនបោកខោអាវបោកឡើយ ដោយគួរតែប្រើដៃរបស់អ្នកបោក ព្រោះម៉ាស៊ីនបោកខោអាវមិនអាចសម្លាប់មេរោគដែលមានលើនោះអស់នោះទេ។ ជាហេតុដែលធ្វើឲ្យអ្នកអាចជួបនឹងរោគស្ត្រីបានយ៉ាងងាយនៅពេលដែលអ្នកមិនប្រយ័ត្នក្នុងការបោក។
- អ្នកគួរតែប្រើសាប៊ូបោកខោអាវដើម្បីបោកខោក្នុងរបស់អ្នក ទើបអាចជម្រះ និងសម្អាតខោក្នុងអ្នកបានយ៉ាងល្អ ដោយមិនមានមេរោគអាចផ្ទុកលើនោះបានឡើយ។
- ក្រោយពេលដែលអ្នកបោករួច គួរតែរកកន្លែងដែលមានពន្លឺថ្ងៃ និងខ្យល់អាកាសចេញចូលដើម្បីហាលខោក្នុងនោះ ដោយមិនគួរផ្អាប់ទុកចោលឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់ពេលដែលស្លៀករួច។
- អ្នកអាចប្រើទឹកក្តៅដើម្បីត្រាំខោក្នុង ឬហាលក្រោមពន្លឺថ្ងៃ ទើបមិនធ្វើឲ្យអ្នកងាយប្រឈមមុខនឹងរោគស្ត្រីលឿន។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការបោក ទើបមិនបំផ្លាញសុខភាពអ្នកលឿន៕