ចៃគ្រែខាំគួរធ្វើបែបណាទៅ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh បង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិដោះស្រាយបញ្ហាចៃគ្រែខាំ ​៖

១. ស្អំទឹកកក

ចូររកដុំទឹកកកមកស្អំភ្លាមៗ បន្ទាប់ពីចៃគ្រែខាំ។ ទោះជាយ៉ាងណាត្រូវប្រើប្រាស់ក្រណាត់ស្អាតរុំសិន ចៀសវាងស្អំទឹកកកផ្ទាល់លើស្បេកតែម្ដង។ ភាពត្រជាក់ជួយបំបាត់អាការៈហើមនិងរមាស់។ អ្នកអាចអនុវត្តរូបមន្តនេះច្រើនដងក្នុងមួយថ្ងៃ។ អ្នកត្រូវស្អំឱ្យបានរយៈពេល ១០ នាទី។

២. ទឹកក្រូចឆ្មារស្រស់

វីតាមីន C ក្នុងទឹកក្រូចឆ្មារអាចជួយបំបាត់ស្នាមក្រហម ហើម និងរមាស់ ព្រមទាំងទប់ស្កាត់ការឆ្លងមេរោគថែមទៀតផង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារស្រស់លើស្នាមខាំជាការស្រេចមិនចាំបាច់លាងចេញតាមក្រោយឡើយ។

៣. ម្សៅ Baking Soda

អ្វីដែលអ្នកត្រូវធ្វើ គឺបន្ថែមទឹកប៉ុន្មានដំណក់ក្នុងម្សៅ Baking Soda ១ ស្លាបព្រាកាហ្វេ ឬច្រើនជាងនេះតាមចំនួនស្នាមខាំ។ កូរឱ្យសព្វ សឹមលាបល្បាយលើតំបន់ស្បែកដែលមានបញ្ហា។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។

៤. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើស្នាមខាំជាការស្រេច។

៥. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់សំឡីក្នុងទឹកខ្មេះផ្លែប៉ោម រួចលាបផ្ដិតលើស្នាមខាំ។ ពេលស្ងួត សឹមលាងសម្អាតចេញជាមួយទឹកធម្មតា៕