ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានទឹកដោះគោ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃភេសជ្ជៈនេះចំពោះសុខភាពស្បែកឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើទឹកដោះគោស្រស់ល្អយ៉ាងណាខ្លះចំពោះសម្រស់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបងាយៗក្នុងការប្រើប្រាស់ទឹកដោះគោស្រស់រក្សាសម្រស់ ៖

១. រូបមន្តសម្រាប់ជួយឱ្យស្បែកភ្លឺស្រស់ថ្លា

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកដោះគោឆៅ ឬស្រស់លើស្បែកមុខនិងក ហើយទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អ្នកក៏អាចលាយទឹកឃ្មុំ ១ ស្លាបព្រាបាយ ជាមួយទឹកដោះគោស្រស់ ២ ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយ ចូលគ្នាឱ្យសព្វ សឹមលាបល្បាយលើស្បែកដែលសម្អាតស្អាត ហើយទុកចោលសម្រាប់រយៈពេល ១០ នាទី មុននឹងលាងសម្អាតចេញ។

២. រូបមន្តសម្រាប់ផ្ដល់សំណើមដល់ស្បែក

ទឹកដោះគោមានផ្ទុកអាស៊ីត lactic ក៏ដូចជាវីតាមីន A និងវីតាមីន D ដែលទទួលខុសត្រូវក្នុងការធ្វើឱ្យស្បែកទន់រលោងមានសំណើម។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកដោះគោស្រស់ក្ដៅឧណ្ហៗ ២ ពែងនិងទឹកឃ្មុំកន្លះពែងក្នុងទឹកធម្មតាចំនួនសមល្មមដើម្បីគេងត្រាំ។

៣. រូបមន្តសម្រាប់សម្អាតស្បែក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់ដុំសំឡីក្នុងទឹកដោះគោឆៅ រួចលាបវាលើផ្ទៃមុខនិងក។ ទុកចោលសម្រាប់រយៈពេល ៥ នាទី សឹមលាងសម្អាតចេញ។ អនុវត្តជាប្រចាំ។ អ្នកក៏អាចលាយទឹកដោះគោស្រស់ជាមួយល្ហុងទុំកិនម៉ដ្ឋ ហើយលាបល្បាយលើស្បែក រួចទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។

៤. រូបមន្តសម្រាប់ព្យាបាលបញ្ហាហើមជុំវិញភ្នែក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់បន្ទះសំឡីក្នុងទឹកដោះគោស្រស់ត្រជាក់ រួចដាក់ស្អំលើត្របកភ្នែកជាការស្រេច។

៥. រូបមន្តសម្រាប់កាត់បន្ថយការរលាក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកដោះគោស្រស់លើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ជាការស្រេច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង