ភាគច្រើននៃពួកយើងសុទ្ធតែដឹងពីអត្ថប្រយោជន៍របស់ស៊ុតចំពោះសុខភាព ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍ពីផលល្អៗរបស់វាទៅលើសម្រស់ឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើស៊ុតល្អអ្វីខ្លះទៅចំពោះសម្រស់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់ស៊ុតរក្សាសម្រស់ ៖

១. ប្រើប្រាស់ជាទឹក Toner លាងសម្អាតមុខ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកលាយផ្នែកពណ៌សនៃស៊ុត ១ គ្រាប់ជាមួយទឹកឃ្មុំសរីរាង្គ ១ ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេ ចូលគ្នាឱ្យសព្វ។ លាបល្បាយលើស្បែកមុខចៀសវាងភ្នែកនិងបបូរមាត់។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ និងបញ្ចប់ដោយទឹកត្រជាក់។

២. សម្រាប់ជួយឱ្យស្បែកភ្លឺថ្លាស្រស់ស្អាត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកផ្នែកពណ៌សនៃស៊ុតរហូតដល់ក្លាយជាដូចពពុះ។ បន្ទាប់មកចាប់ផ្ដើមលាបលើស្បែកមុខដែលលាងសម្អាតរួចស្អាត។ ទុកចោលសម្រាប់រយៈពេល ១៥ នាទី សឹមប្រើប្រាស់ក្រណាត់សើមស្អាតជ្រលក់ក្នុងទឹកក្ដៅជូតសម្អាតចេញ។

៣. សម្រាប់ព្យាបាលសក់ស្ងួត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកស៊ុត ២ គ្រាប់ឱ្យសព្វ សឹមលាបម៉ាស្សាលើស្បែកនិងសក់ដែលសើម។ ទុកចោលសម្រាប់រយៈពេលពី ៣០ ទៅ ៦០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់និងកក់សក់ជាមួយសាប៊ូកម្រិតស្រាល។ អនុ​វត្តរូបមន្តនេះឱ្យបានយ៉ាងហោចណាស់ពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍៕