ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់អាក្រក់របស់កូនមួយចំនួនដែលកំពុងតែបញ្ជាក់ប្រាប់អ្នកថា គេនឹងឆ្លាតខ្លាំងនៅពេលក្រោយ។ តើមានអ្វីខ្លះទៅ?
1. កូនដែលតែងតែធ្វើឲ្យគេកោតខ្លាចគេ ដោយតែងតែចេញមុខដូចជាបងធំអញ្ចឹង។ នៅពេលដែលកូនអ្នកបែបនេះ អ្នកមិនគួរស្តីបន្ទោសឲ្យគេខ្លាំងៗនោះទេ ដោយអ្នកគួរតែប្រើសម្តីទន់ភ្លន់ក្នុងការអប់រំគេ ព្រោះកូនដែលមានទម្លាប់បែបនេះ ជាកូនដែលមានលក្ខណៈជាអ្នកដឹកនាំតាំងពីតូច។ ដូចនេះ ធំឡើង គេនឹងអាចក្លាយជាអ្នកដឹកនាំពិតជាមិនខានឡើយ នៅពេលដែលអ្នកអប់រំត្រូវផ្លូវ។
2. កូនដែលមានទម្លាប់និយាយច្រើនតាំងពីតូច ធំឡើងនឹងពូកែប្រើសម្តីដើម្បីបញ្ចុះបញ្ចូលអ្នកដទៃ។ ដូចនេះ អនាគតគេនឹងអាចភ្លឺស្វាងខ្លាំង។ ប៉ុន្តែ អ្នកគួរតែអប់រំគេតាំងពីតូច ដោយគួរតែប្រាប់គេឲ្យចេះបែងចែកស្ថានភាពក្នុងការនិយាយ ទើបមិនប៉ះពាល់ដល់អ្នកដទៃ។
3. កូនដែលចូលចិត្តកម្រើកច្រើន ក៏ជាកូនដែលមានប្រាជ្ញាឆ្លាតវៃដែរ។ ដូវនេះ អ្នកមិនគួរវ៉ៃគេនៅពេលដែលគេរពិសខ្លាំងនោះទេ ដោយអ្នកគួរតែអប់រំគេតាមសម្រួល ទើបអាចធ្វើឲ្យកូនអ្នកក្លាយជាមនុស្សពូកែនៅថ្ងៃក្រោយ។
កូនដែលចូលចិត្តនិយាយ ឬក៏បង្កើតរឿងនិទានផ្សេងៗមកនិយាយប្រាប់អ្នក ក៏ជាកូនក្មេងដែមានប្រាជ្ញាខ្ពស់ដែរ ព្រោះគេមានគំនិតច្នៃប្រឌិតបែបនេះតាំងពីតូច ដោយធ្វើឲ្យធំឡើង គំនិតគេនឹងកាន់តែច្រើន។ ដូចនេះ ក្នុងការងារ ឬក្នុងមុខរបរ គេនឹងងាយទទួលបានជោគជ័យជាមិនខាន។ ប៉ុន្តែ អ្នកក៏គួរតែអប់រំគេដែរថា កុំបង្កើតរឿងកុហកមកបោកប្រាស់អ្នកដទៃ ដែលអាចធ្វើឲ្យអន្តរាយដល់អ្នកដទៃ ព្រោះជាអំពើបាបមួយ៕