បើកូនអ្នក ជាកូនដែលកើតក្នុងឆ្នាំទាំង៣ខាងលើ នោះសមត្ថភាពគេមិនធម្មតាឡើយពេលដែលធំឡើង។ តើមានអ្វីខ្លះទៅ?

ឆ្នាំមមី

កូនដែលកើតក្នុងឆ្នាំនេះ ជាកូនដែលកើតមកនាំលាភមកជាមួយតែម្តង។ មិនថាប្រុស ឬស្រីឡើយ សុទ្ធតែអាចទទួលបានដំណែងខ្ពស់ពេលដែលធំឡើង។ ចំពោះកូនស្រី មិនត្រឹមតែនាំលាភដល់គ្រួសារទេ ថែមទាំងអាចនាំលាភដល់ស្វាមីទៀតផងក្រោយពេលដែលរៀបការរួច។ 

ឆ្នាំម្សាញ់

កូននេះ ជាកូនដែលមានប្រាជ្ញាខ្ពស់ផ្នែកមុខរបរ និងស្នេហា។ គេជាកូនដែលចូលចិត្តលេងនៅពេលតូច ប៉ុន្តែគេចេះយល់ពីទុក្ខធុរៈរបស់ឳពុកម្តាយតាំងពីតូច។ ម្យ៉ាងទៀត លទ្ធផលសិក្សារបស់គេគឺខ្ពស់រហូត។ លុះនៅពេលដែលធំឡើង គេនឹងអាចមានមុខមាត់ក្នុងសង្គម។

ឆ្នាំរកា

កូនដែលកើតក្នុងឆ្នាំនេះ ជាកូនដែលធ្វើឲ្យឳពុកម្តាយសប្បាយចិត្តតាំងពីតូច។ គេជាកូនដែលទទួលបានការថែរក្សាពីទេវតាទ្រព្យតាំងពីតូច ដោយអាចនាំលាភមកជូនអ្នកផ្ទះបាន។ ជាពិសេស គេមានខួរក្បាលជាអ្នករកស៊ី ដោយធ្វើឲ្យគេអាចទទួលបានប្រយោជន៍នៅថ្ងៃអនាគត៕