ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដណ្តប់ភួយដល់កូនដែលធ្វើឲ្យកូនមិនកើតជំងឺ។ តើមានអ្វីខ្លះទៅ?
មានអ្នកម្តាយមួយចំនួនព្រោះតែខ្លាចកូនរងារ ក៏ដណ្តប់ភួយយ៉ាងក្រាស់ដល់កូន។ ប៉ុន្តែតើអ្នកដឹងទេថា ការដណ្តប់ភួយក្រាស់ពេក អាចធ្វើឲ្យកូនបែកញើសច្រើន ដោយធ្វើឲ្យគេពិបាកគេង ហើយក៏ពិបាកក្នុងការដកដង្ហើមដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកម្តាយមួយចំនួនព្រោះខ្លាចកូនក្តៅ ក៏ដណ្តប់ភួយស្តើងជ្រុលដល់កូន ដោយធ្វើឲ្យកូនងាយប្រឈមនឹងជំងឺផ្តាសាយខ្លាំងណាស់។ ដូចនេះ ក្រោយពេលដែលអ្នកម្តាយដណ្តប់ភួយឲ្យកូនរួច គួរតែឧស្សាហ៍ស្ទាបដៃរបស់កូន ទើបដឹងពីសីតុណ្ហភាពរាងកាយកូន។ នៅពេលដែលដៃកូនស្ទាបទៅមានកម្តៅក្តៅអ៊ុនៗ មានន័យថា កម្រាស់នៃភួយដែលអ្នកដណ្តប់ឲ្យកូនគឺត្រូវហើយ កូននឹងអាចគេងលក់បានស្រួល ហើយមិនងាយផ្តាសាយនោះឡើយ៕