ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំវក

ឆ្នាំវក មានខួរក្បាលជាអ្នកជំនួញ ថែមទាំងចេះចាប់បានឱកាសមុនអ្នកដទៃជានិច្ច។ ជាពិសេស ក្នុងមុខរបររបស់គេ ក៏តែងមានអ្នកតាមជួយពីក្រោយ ដោយធ្វើឲ្យគេអាចទទួលបានជោគជ័យយ៉ាងងាយ។ ជាពិសេស គេក៏អាចទទួលបានផលខ្ពស់ពីការបណ្តាក់ទុនផងដែរ។ ជាហេតុដែលធ្វើឲ្យគេអាចក្លាយជាអ្នកមានបានក្នុងថ្ងៃណាមួយ។

ឆ្នាំច

ឆ្នាំច កើតមកមានទេពកោសល្យជាអ្នករកស៊ី ដោយអាចរកឃើញគំនិតថ្មីៗជាច្រើនដែលអាចនាំគេដើរដល់ផ្លូវទ្រព្យធំ។ ជាពិសេស គេជាបុគ្គលដែលធ្វើការសម្រេចចិត្តត្រូវ ដោយតែងធ្វើឲ្យគេអាចទទួលបានផលធំពីការបណ្តាក់ទុនទាំងឡាយ។ ដូចនេះ ប្រាក់ដែលគេអាចទទួលបានគឺមិនតិចឡើយ។

ឆ្នាំកុរ

ឆ្នាំកុរ ថ្វីត្បិតតែគ្មានខួរក្បាលជាអ្នកជំនួញ ហើយក៏គ្មានការប្រតិកម្មខ្ពស់ចំពោះផ្លូវទ្រព្យ ប៉ុន្តែគេជាបុគ្គលដែលតែងមានអ្នកតាមជួយ ដោយធ្វើឲ្យគេអាចទទួលបានជោគជ័យក្នុងមុខរបរ។ ដូចនេះ ឲ្យតែគេជ្រើសរើសនូវការបណ្តាក់ទុនដែលត្រូវ នឹងអាចទទួលបានផលធំ៕