ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំរោង

ខ្សែជីវិតរបស់ឆ្នាំរោង គឺខ្ពស់ណាស់ ដោយមានលាភសំណាងតាមរហូតដល់ចាស់។ ជាពិសេស មានទេវតាទ្រព្យតែងតាមជួយបើកផ្លូវ ធ្វើឲ្យទ្រព្យអ្នកកើនឡើងជាខ្លាំង។ ដូចនេះ ចាស់យ៉ាងណា ក៏មានលុយចាយដែលមិនពឹងលើកូនដែរ។

ឆ្នាំច

បុគ្គលឆ្នាំច មាននិស្ស័យខ្ពស់ជាមួយទេវតាទ្រព្យ ដោយមិនថាដើរផ្លូវណាទេ សុទ្ធតែអាចទទួលបានទ្រព្យទាំងអស់។ ដូចនេះ នៅពេលដែលអ្នកចាស់ទៅ អ្នកក៏មានលុយចំណេញដែរ ធ្វើឲ្យអ្នកមិនលំបាកឡើយ។

ឆ្នាំកុរ

បុគ្គលឆ្នាំកុរវិញ អាចនិយាយបានថា លាភតាមជិតខ្លួនតាំងពីតូចរហូតដល់ធំ។ ជាពិសេស តែងមានរឿងល្អចូលមកជិតខ្លួនជានិច្ច។ ជាហេតុដែលធ្វើឲ្យចាស់ឡើយ ទោះជាកូនចៅមិនឲ្យលុយចាយ ក៏គេអាចរកបានដោយខ្លួនឯងផងដែរ៕