ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យកូនតែងរមៀលពេញគ្រែពេលដែលកូនគេងម្តងៗ។ តើមានអ្វីខ្លះទៅ?

  1. ប្រសិនជាកូនញ៉ាំឆ្អែតពេកមុនពេលគេង នោះក្នុងពេលគេង ក្រពះ និងពោះវៀនកូនមិនអាចសម្រាកបានឡើយ ថែមទាំងធ្វើឲ្យផ្នែកផ្សេងមានភាពនឿយហត់ផងដែរ។ ជាហេតុដែលធ្វើឲ្យពោះកូនចាប់ផ្តើមមិនស្រួល ដោយធ្វើឲ្យកូនគេងមិនស្ងប់ឡើយ រើពេញគ្រែតែម្តង។
  2. បើមុនពេលចូលគេង កូនលេងសប្បាយពេក នឹងធ្វើឲ្យអារម្មណ៍កូនមិនស្ងប់ក្នុងពេលគេង។ ជាហេតុដែលធ្វើឲ្យកូនគេងមិនលក់ស្រួលឡើយ ដោយអាចរមៀលពេញគ្រែតែម្តង។
  3. នៅពេលដែលសីតុណ្ភភាពក្នុងបន្ទប់ខ្ពស់ពេក នឹងធ្វើឲ្យកូនធាក់ភួយចេញ ហើយបើទាបពេក នឹងធ្វើឲ្យកូនរមៀលទៅកន្លែងដែលមានសីតុណ្ភភាពមិនត្រជាក់ពេក ហើយក៏មិនក្តៅពេក។ ដូចនេះ សីតុណ្ភភាពក្នុងបន្ទប់មិនប្រក្រតី ក៏ធ្វើឲ្យកូនគេងរើពេញគ្រែផងដែរ៕