បើអ្នកជាមនុស្សស្រី នោះអ្នកនឹងដឹងច្បាស់នូវរឿងរញ៉េរញ៉ៃជាច្រើនរបស់មនុស្សស្រីដែលអាចបង្ហាញឡើងនៅជុំវិញពេលមករដូវ ចាប់តាំងពីអារម្មណ៍ដែលមួរម៉ៅ រហូតដល់ការហើមពោះ។ តើអ្នកមានដឹងទៀតទេថា រដូវរបស់អ្នកក៏អាចធ្វើឲ្យមានក្លិនមាត់អាក្រក់ផងដែរទេ? តាមរយៈអត្ថបទនេះ យើងនឹងស្រាចម្ងល់ចំពោះមូលហេតុរបស់វាដូចខាងក្រោម៖
ស្ងួតមាត់
ក្នុងពេលមករដូវ ក្រពេញទឹកមាត់អ្នកងាយនឹងផលិតទឹកមាត់បានតិចណាស់។ គោលដៅរបស់ទឹកមាត់មួយចំនួនគឺដើម្បីបន្សាបអាស៊ីតក្នុងមាត់ ហើយក៏ជួយសម្អាតកំទិចកំទីអាហារ ព្រមទាំងបាក់តេរីធ្វើឲ្យមានក្លិនមាត់អាក្រក់ដែរ។ ដូច្នេះហើយ ការដែលទឹកនោមមានតិច នោះវានឹងធ្វើឲ្យក្លិនមាត់កាន់តែអាក្រក់។
ហើមអញ្ចាញធ្មេញ
អតុល្យភាពអ័រម៉ូនក្នុងពេលមករដូវក៏អាចប៉ះពាល់ដល់អញ្ចាញធ្មេញដែរ ដូច្នេះវានឹងធ្វើឲ្យហើម និងឈាមអញ្ចាញធ្មេញបានគ្រប់ពេល។ ជាលទ្ធផល អ្នកប្រហែលជាមិនសូវសម្អាតធ្មេញបានញឹកញាប់ឡើយ ដូច្នេះហើយវាក៏ងាយនឹងធ្វើឲ្យមានក្លិនមាត់អាក្រក់ និងបញ្ហាផ្សេងៗទៀតចំពោះសុខភាពមាត់អ្នកដែរ។
វាអាចបង្កជាដំបៅក្នុងមាត់ផង
មនុស្សយើងគ្រប់គ្នាដឹងហើយថា ឲ្យតែមានពងបែកក្នុងមាត់គឺវាឈឺចាប់ខ្លាំងណាស់ ហើយការមករដូវរបស់អ្នកក៏អាចធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងការកើតបញ្ហានេះដែរ។ ចាប់តាំងពីអ្នកមិនចង់មានការឈឺចាប់កាន់តែខ្លាំងជាងអ្វីដែលអ្នកកំពុងតែមានវាហើយនោះ វាប្រហែលជាលែងមានចិត្តនឹកនាចង់ដុសសម្អាតធ្មេញទៀតហើយ ដូច្នេះក្លិនមាត់អាចនឹងកាន់តែពិបាកថែមទៀត៕