ប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរចៀសផុតពីជំងឺផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថាការទទួលទានបន្លែនិងផ្លែឈើស្រស់ៗអាចផ្ដល់អត្ថប្រយោជន៍ប្រសើរយ៉ាងណាចំពោះសុខភាព។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺអាហារមួយចំនួនខាងក្រោមក៏អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយចៀសផុតពីបញ្ហាឆ្លងមេរោគផងដែរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរព្យាយាមទទួលទានដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ៖

១. យ៉ាអួរ

ជាជម្រើសនៃអាហារសម្រន់ដ៏ល្អបំផុតមួយដែលអ្នកគួរទទួលទានដើម្បីរក្សាតុល្យភាពនៃបាក់តេរីក្នុងពោះវៀននិងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។

២. តែបៃតង

ជាប្រភពដ៏ប្រសើរបំផុតនៃសារធាតុ epigallocatechin gallate (EGCG) ដែលចាំបាច់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំ។

៣. ផ្លែប៉ោម

ក្រៅពីវីតាមីននិងជាតិរ៉ែហើយនោះផ្លែប៉ោមក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃផងដែរ។ ជាតិសសៃនេះជួយបណ្ដេញជាតិពុលតាមពោះវៀន។ នៅពេលជាតិពុលត្រូវបានកម្ចាត់នោះប្រព័ន្ធភាពស៊ាំរាងកាយនឹងមានលក្ខណៈកាន់តែប្រសើរឡើង។

៤. ម្ទេសផ្លោកពណ៌ក្រហម

ជាប្រភពដ៏ប្រសើរបំផុតនៃវីតាមីន C និងសារធាតុ carotenoids ដែលមានលក្ខណៈសម្បត្តិពង្រឹងប្រព័ន្ធភាពស៊ាំគួរឱ្យកត់សម្គាល់។

៥. ផ្កាខាត់ណាខៀវ

ខាត់ណាខៀវជាប្រភពដ៏ប្រសើរនៃសារធាតុ beta carotene វីតាមីន A វីតាមីន E និងវីតាមីន C។ ដូច្នេះការរួមបញ្ចូលផ្កាខាត់ណាខៀវក្នុងរបបអាហារប្រចាំថ្ងៃ គឺល្អបំផុតសម្រាប់រក្សាក៏ដូចជាពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយឱ្យកាន់តែរឹងមាំឡើង។

៦. ខ្ទឹមស

មានផ្ទុកសារធាតុ allicin ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ក៏ដូចជាប្រយុទ្ធប្រឆាំងបាក់តេរី វីរុស និងរោគផ្សិត។

៧. រមៀត

រមៀតមានផ្ទុកសារធាតុ lipopolysaccharides ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយគួរឱ្យកត់សម្គាល់។

៨. ខ្ញី

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងមេរោគបាក់តេរីដែលជួយប្រយុទ្ធប្រឆាំងនឹងរាល់បាក់តេរីបង្កគ្រោះថ្នាក់។ ប្រសិនបើអ្នកទទួលទានខ្ញី ឬតែខ្ញីរាល់ថ្ងៃ អ្នកនឹងមិនងាយកើតជំងឺផ្ដាសាយឡើយ។ ខ្ញីក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មនិងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកម្ចាត់ការរលាកផ្សេងៗក្នុងប្រព័ន្ធប្រសាទនៃប្រព័ន្ធភាពស៊ាំ រួមបញ្ចូលទាំងសមាសធាតុសកម្មបំផុតហៅថា gingerols ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង