ចង់កម្ចាត់មុនឆាប់រហ័សមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយព្យាបាលមុនឆាប់រហ័ស ៖

១. ប្រទាលកន្ទុយក្រពើនិងទឹកឃ្មុំ

អ្វីដែលអ្នកត្រូវការ គឺជែលប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ និងទឹកឃ្មុំ ១ ស្លាបព្រាបាយ។

អ្វីដែលអ្នកត្រូ​វធ្វើ គឺលាយជែលប្រទាលកន្ទុយក្រពើនិងទឹកឃ្មុំចូលគ្នា។ កូរឱ្យសព្វ សឹមលាបល្បាយលើផ្ទៃមុខ ឬផ្នែកផ្សេងទៀតនៃរាងកាយដែលទទួលរងផលប៉ះពាល់។ ទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

២. តែបៃតងនិងទឹកឃ្មុំ

អ្វីដែលអ្នកត្រូវការ ៖ ទឹកឃ្មុំសុទ្ធ ១ ស្លាបព្រាបាយ, តែបៃតង ១ កញ្ចប់តូច, ទឹកក្ដៅ និងហ្វូមលាងសម្អាតមុខ។

អ្វីដែលអ្នកត្រូវធ្វើ គឺឆុងតែក្នុងទឹកក្ដៅសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣ នាទី។ យកកញ្ចប់តែចេញនិងទុកឱ្យចុះត្រជាក់។ កាត់កញ្ចប់តែ ដើម្បីស្រងយកស្លឹកតែចេញ។ លាយស្លឹកតែជាមួយទឹកឃ្មុំ។ លាងសម្អាតមុខជាមួយហ្វូម រួចជូតផ្ដិតថ្នមៗដល់ស្ងួត។ លាបស្លឹកតែបៃតងទឹកឃ្មុំលើមុខ រួចទុកចោលសម្រាប់រយៈពេល ២០ នាទីសឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានយ៉ាងហោចណាស់ពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍។

៣. ថ្នាំគ្រាប់អាស្ពីរីន

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនអាស្ពីរីនឱ្យម៉ដ្ឋរួចលាយជាមួយទឹកធម្មតាបន្តិចឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើតំបន់ស្បែកដែលមានបញ្ហាមុន។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមប្រើប្រាស់ក្រដាសសើម ឬក្រណាស់សើមស្អាតជូតចេញ។

៤. ទឹកឃ្មុំនិងម្សៅឈើអែម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ២ ស្លាបព្រាបាយជាមួយម្សៅឈើអែម ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបល្បាយលើមុខកន្លែងដែលមានបញ្ហា។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៥. ខ្ទឹមស

ក្រៅពីរួមបញ្ចូលខ្ទឹមសក្នុងរបបអាហារហើយនោះ អ្នកអាចបកសំបកខ្ទឹមចេញ រួចហាន់ ឬកាត់វាជា ២ ហើយដុសលើតំបន់ស្បែកដែលមានបញ្ហាឱ្យបានច្រើនដងក្នុងមួយថ្ងៃ។ អ្នកក៏អាចចិញ្ច្រាំខ្ទឹមសឱ្យក្លាយជាម៉ដ្ឋខាប់ៗ។ បន្ទាប់មកលាយទឹកស្អិតៗនៃខ្ទឹមសដែលចិញ្ច្រាំរួចនោះលើមុន ហើយទុកចោលសម្រាបរយៈពេល ៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៦. ត្រសក់

អ្នកអាចកិនត្រសក់ឱ្យម៉ដ្ឋរួចលាយជាមួយទឹកក្រូចឆ្មារស្រស់ពី ២ ទៅ ៣ ស្លាបព្រាកាហ្វេ។ បន្ទាប់មកលាបល្បាយលើស្បែកកន្លែងដែលមានបញ្ហាមុន និងទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញ៕