ឧស្សាហ៍ជួបប្រទះបញ្ហាប្រតិកម្មអាឡែកស៊ីមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.khនឹងបង្ហាញឱ្យដឹងពីអាហារដែលមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងអាឡែកស៊ី ៖
១. ផ្លែប៉ោម
មានផ្ទុកសារធាតុ quercetin ដែលជួយប្រយុទ្ធប្រឆាំង ក៏ដូចជាបន្ថយអាការៈនៃបញ្ហាប្រតិកម្មអាឡែកស៊ីបានយ៉ាងប្រសើរ។
២. ប្រូបាយអូទិក
ប្រសិនបើអ្នកមិនធ្លាប់ទទួលទានយ៉ាអួរ ឬអាហារណាដែលមានផ្ទុកប្រូបាយអូទិកទេនោះ ចូរសាកល្បងម្ដងទៅ។ នេះក៏ព្រោះតែប្រូបាយអូទិកមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងប្រតិកម្មអាឡែកស៊ី និងប្រយុទ្ធប្រឆាំងការរលាក។
៣. ទឹកឃ្មុំ
ការទទួលទានទឹកឃ្មុំក្នុងតំបន់ពិតជាអាចជួយការពារប្រឆាំងនឹងប្រតិកម្មអាឡែកស៊ីជាមួយលំអងបាន។
៤. អាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C
វីតាមីន C អាចជួយដោះស្រាយបញ្ហាប្រតិកម្មអាឡែកស៊ីទៅនឹងសារធាតុ histamine។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបង្កើនការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ។
៥. គ្រាប់អាល់ម៉ុននិងគ្រាប់ស្វាយចន្ទី
មានផ្ទុកជាតិម៉ាញ៉េស្យូមខ្ពស់ដែលល្អណាស់សម្រាប់ដោះស្រាយបញ្ហាប្រតិកម្មអាឡែកស៊ី។
៦. ផ្លែម្នាស់
ជាប្រភពដ៏ប្រសើរនៃសារធាតុ bromelain ដែលជួយពង្រាវស្លេសល្អណាស់សម្រាប់ប្រយុទ្ធប្រឆាំងប្រតិកម្មអាឡែកស៊ី។
៧. តែបៃតង
តែបៃតងមានផ្ទុកសារធាតុ epigallocatechin gallate (EGCG) សារធាតុ polyphenol និងសារធាតុ quercetin ដែលជួយប្រយុទ្ធប្រឆាំងបញ្ហាប្រតិកម្មអាឡែកស៊ីបានយ៉ាងប្រសើរ។ ដូច្នេះកុំភ្លេចរួមបញ្ចូលតែបៃតងក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៕