តើអ្នកធ្លាប់មានស្នាមជាំដែលពិបាកបំបាត់ឬទេ? នៅពេលដែលមានស្នាមជាំម្តងៗ វាត្រូវការរយៈពេលយូរក្នុងការបំបាត់វា ដូចនេះតើមានវិធីអ្វីខ្លះដែលអាចធ្វើឲ្យឈាមរលាយ ហើយបាត់នូវស្នាមជាំដ៏អាក្រក់មើលទាំងនោះទៅ?

សំបកចេក

នៅពេលដែលអ្នកមានស្នាមជាំ មិនថានៅកន្លែងណាទេ អ្នកអាចយកសំបកចេកទៅបិតពីលើស្នាមជាំនោះ ដោយមួយថ្ងៃអ្នកអាចបិតចំនួន២ទៅ៣ដង ដោយទុកមួយរយៈពេលទើបបកចេញ ឬអ្នកអាចយកសំបកចេកនោះមកម៉ាស្សាក៏បានដែរ ម្យ៉ាងទៀតអ្នកអាចបិតមុនពេលគេង ទុកដល់ពេលព្រឹកទើបបកចេញ នោះវានឹងមិនជាំខ្លាំងទៀតទេ ពណ៌របស់វានឹងប្រែជារាក់វិញហើយ។

ពងមាន់

នៅពេលដែលអ្នកមានស្នាមជាំលើសពី២៤ម៉ោង អ្នកអាចយករបស់ក្តៅៗដូចជាពងមាន់ដែលទើបនឹងស្ងោរហើយមកស្អំលើស្នាមនោះបាន ដោយបកចោលសំបក រួចរុញមករុញទៅលើស្នាមនោះ ដើម្បីឲ្យឈាមនៅកន្លែងជាំនោះដើរស្រួល នោះវានឹងមិនជាំទៀតទេ ដោយមួយថ្ងៃ អ្នកអាចធ្វើ២ដង ម្តងចំនួន១៥នាទី នោះអ្នកនឹងអាចទទួលបានលទ្ធផលដែលអ្នកពេញចិត្តជាមិនខាននៅពេលដែលអ្នកព្យាយាមអនុវត្ត។

ស្អំទឹកកក

ការយកទឹកកកមកស្អំនេះសាកសមចំពោះអ្នកដែលទើបនឹងរបួស ហើយចាប់ផ្តើមជិតមានស្នាមជាំទេ ព្រោះវាអាចធ្វើឲ្យរន្ធរោមនៃសរសៃឈាមអ្នកបិទ ដូចនេះវាអាចការពារមិនឲ្យឈាមកកក្រោមស្បែកដែលអាចធ្វើឲ្យលេចចេញនូវស្នាមជាំទាំងនោះ បើអ្នកមានស្នាមជាំចាប់ពី១ទៅ២ម៉ោង នោះវិធីនេះមិនអាចជួយអ្នកបានឡើយ៕