ចង់ឱ្យសក់ដុះលឿនក្រាស់ឆាប់រហ័សមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាមែនទេ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីគន្លឹះងាយៗប្រើប្រាស់ស៊ុតជួយឱ្យសក់ដុះលឿន ៖
១. ស៊ុតនិងប្រេងអូលីវ
- អ្វីដែលអ្នកត្រូវការ គឺស៊ុត ១ ឬ ២ គ្រាប់តាមប្រវែងសក់ និងប្រេងអូលីវ ១ ស្លាបព្រាបាយ។
- អ្វីដែលអ្នកត្រូវធ្វើ គឺលាយស៊ុតជាមួយប្រេងអូលីវដោយកូរវឹកឱ្យសព្វ។ បន្ទាប់មកកក់សម្អាតសក់ជាមួយសាប៊ូដូចពេលធម្មតាជាមុនសិនដើម្បីកម្ចាត់ភាពកខ្វក់និងប្រេងពីសក់ ព្រមទាំងស្បែកក្បាល។ ប្រើប្រាស់កន្សែងសម្អាតជូតសម្អាតទឹកខ្លះចេញពីសក់មុននឹងលាបល្បាយស៊ុតឱ្យពេញសក់ដោយផ្ដោតសំខាន់លើចុងសក់។ រុំសក់ឱ្យជិតសម្រាប់រយៈពេលពី ១០ ទៅ ២០ នាទី សឹមលាងសម្អាតចេញឱ្យជ្រះស្អាតនិងលាបក្រែមបន្ទន់សក់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី ហើយលាងចេញម្ដងទៀតជាមួយទឹកធម្មតា។
២. ស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកស៊ុត ( ១ ឬ ២ គ្រាប់) ឱ្យសព្វ រួមលាបលើសក់និងទុកចោលសម្រាប់រយៈពេលប្រហែក ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហនិងកក់សក់ជាមួយសាប៊ូដូចពេលធម្មតាជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។
ប្រយ័ត្ន! អ្នកមិនគួរទុកល្បាយស៊ុតលើសក់លើសពី ២០ នាទីឡើយ ដើម្បីចៀសផុតបញ្ហាសក់ស្ងួត។