ចង់ពន្លឿនរយៈពេលជាសះស្បើយនៃជំងឺគ្រុនផ្ដាសាយធំមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗព្យាបាលអាការៈនៃជំងឺផ្ដាសាយធំបានយ៉ាងឆាប់រហ័ស ៖

១. ខ្ទឹមស

អ្វីដែលអ្នកត្រូវធ្វើ គឹគ្រាន់តែរួមបញ្ចូលខ្ទឹមសក្នុងរបបអាហារ ឬហាន់ខ្ទឹមសជាបន្ទះៗរួចទំពារតែម្ដង។ អ្នកក៏អាចហាន់ខ្ទឹមសជាដុំតូចៗរួចលេបវាទាំងមូលជាមួយទឹក។

២. ស៊ុបមាន់

ស៊ុបមាន់ជួយបំពេញសារធាតុរាវបន្ថែមដល់រាងកាយ ហើយក៏ផ្ដល់នូវប្រូតេអ៊ីនដែលរាងកាយត្រូវការដើម្បីទប់ទល់នឹងមេរោគឆ្លងផងដែរ។ ការទទួលទានស៊ុបមាន់អាចជួយបន្ថយសីតុណ្ហភាពរាងកាយនិងបណ្ដេញជាតិពុលគួរឱ្យកត់សម្គាល់។

៣. ខ្ញី

ក្រៅពីរួមបញ្ចូលខ្ញីក្នុងរបបអាហារហើយនោះ អ្នកក៏អាចទទួលទានតែខ្ញីបានពេញមួយថ្ងៃផងដែរ។ អ្នកអាចបន្ថែមទឹកឃ្មុំបន្តិចក្នុងតែខ្ញីដើម្បីបង្កើនរសជាតិ និងប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងអាការៈនៃជំងឺផ្ដាសាយធំ។

៤. ទឹកឃ្មុំ

ទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងបាក់តេរីដែលល្អណាស់សម្រាប់ពន្លឿនរយៈពេលជាសះស្បើយនៃជំងឺផ្ដាសាយធំ។​ អ្នកអាចបន្ថែមទឹកឃ្មុំនិងក្រូចឆ្មារក្នុងតែដើម្បីបំបាត់អាការៈឈឺបំពង់ក។ ទោះជាយ៉ាងណាទឹកឃ្មុំមិនត្រូវបានណែនាំសម្រាប់ក្មេងក្រោមអាយុ ១ ឆ្នាំឡើយ។

៥. ទទួលទានវីតាមីន C ឱ្យបានគ្រប់គ្រាន់

នៅពេលប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយនោះយើងងាយនឹងប្រឈមមុខជាមួយបញ្ហាសុខភាពជាច្រើន ពិសេស គឺជំងឺផ្ដាសាយ។ ដូច្នេះកំឡុងពេលជួបប្រទះ ឬដើម្បីទប់ស្កាត់ជំងឺផ្ដាសាយ ចូរព្យាយាមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C។ នេះក៏ព្រោះតែវីតាមីន C គឺដើរតួនាទីយ៉ាងចាំបាច់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយឱ្យរឹងមាំ។

៦. រក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ

នៅពេលផ្ដាសាយអ្នកចាំបាច់ត្រូវរក្សាសំណើម ឬជាតិទឹកឱ្យបានគ្រប់គ្រាន់ក្នុងរាងកាយដើម្បីឆាប់ជាសះស្បើយ។ នេះក៏ព្រោះតែរាងកាយងាយជួបប្រទះបញ្ហាខ្វះជាតិទឹកណាស់ ជាពិសេសបើជំងឺផ្ដាសាយមានអមមកជាមួយនឹងអាការៈក្អួត ឬរាគ។ ម្យ៉ាងវិញទៀតប្រសិនបើខ្វះជាតិទឹករាងកាយនឹងគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងជាមួយពពួកវីរុសឡើយ។ ការទទួលទានទឹកពី ៨ ទៅ ១០ កែវ ឬច្រើនជាងនេះអាចជួយឱ្យអ្នកឆាប់ជាសះស្បើយពីជំងឺផ្ដាសាយ។

៧. ខ្ពុរមាត់ជាមួយទឹកអំបិល

ប្រសិនបើជំងឺផ្ដាសាយធ្វើឱ្យអ្នកឈឺបំពង់កដែរនោះការខ្ពុរមាត់ជាមួយទឹកអំបិល គឺប្រសើរណាស់ដើម្បីបំបាត់ការរលាកក្នុងបំពង់ក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរំលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗមួយកែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តឱ្យបាន ៤ ដងក្នុងមួយថ្ងៃ៕