ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអ្នកម្តាយមិនគួរលេងទូរស័ព្ទ។ តើមានអ្វីខ្លះទៅ?

  1. អ្នកម្តាយមិនគួរលេងទូរស័ព្ទច្រើនឡើយ ជាពិសេស ក្នុងពេលយប់តែម្តង ព្រោះអាចធ្វើឲ្យអ្នកម្តាយគេងមិនគ្រប់ ដោយធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃខ្លាំងណាស់។ 
  2. មូលហេតុទី២ គឺនៅពេលដែលអ្នកម្តាយលេងទូរស័ព្ទច្រើន នឹងធ្វើឲ្យអារម្មណ៍អ្នកម្តាយប្រែប្រួលមិននឹងនរឡើយ។ នៅពេលដែលអ្នកម្តាយពិបាកចិត្តពេក នឹងអាចធ្វើឲ្យបាត់បង់កូនក្នុងផ្ទៃបាន។ បើអ្នកម្តាយមួលម៉ៅច្រើន នឹងធ្វើឲ្យអារម្មណ៍កូនក្នុងផ្ទៃនៅមិនសុខឡើយ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់។
  3. មូលហេតុចុងក្រោយនៃការមិនឲ្យអ្នកម្តាយលេងទូរស័ព្ទច្រើន គឺមកពីការអង្គុយយូរ នឹងធ្វើឲ្យឈាមក្នុងរាងកាយអ្នកម្តាយដើរមិនស្រួលឡើយ ថែមទាំងធ្វើឲ្យក្រពះ និងពោះវៀនដំណើរការមិនល្អនោះទេ។ ជាពិសេស អាចធ្វើឲ្យសង្កត់ត្រូវកូនក្នុងផ្ទៃនៅពេលដែលអ្នកម្តាយមិនដើរសោះ ដោយនៅតែមួយកន្លែងចុចទូរស័ព្ទ៕