អាហារអ្វីខ្លះជួយផ្ដល់ថាមពលបន្ថែមដល់រាងកាយបានឆាប់រហ័ស? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖

១. តែ

មិនថាប្រភេទអ្វី ការទទួលទានតែក្ដៅៗមួយពែងពិតជាអាចផ្ដល់ឱ្យអ្នកនូវអារម្មណ៍ធូរស្បើយ ស្វាង និងមានថាមពលជាងមុន។ ភេសជ្ជៈនេះល្អជាងកាហ្វេដោយវាមានផ្ទុកជាតិកាហ្វេអ៊ីនតែបន្តិច។

២. ទឹកក្រូចឆ្មារ

ជាប្រភពដ៏ប្រសើរនៃអេឡិចត្រូលីត្រដែលចាំបាច់សម្រាប់កោសិកាក្នងការផលិតថាមពល។

៣. គ្រាប់ល្ពៅ

មានផ្ទុកប្រូតេអ៊ីនផ្ដល់ថាមពលនិងខ្លាញ់ល្អ polyunsaturated។ គ្រាប់ពូជនេះក៏ជាប្រភពដ៏ប្រសើរនៃម៉ាញ៉េស្យូមដែលជាជាតិរ៉ែចាំបាច់សម្រាប់បំលែងអាហារទៅជាថាមពលផងដែរ។

៤. ផ្លែបឺរ

មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អៗ ព្រមទាំងសារធាតុចិញ្ចឹមចាំបាច់ដែលជាប្រភពនៃថាមពលនិងជួយបង្កើនអារម្មណ៍ប្រសើរឆាប់រហ័ស។

៥. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមដែលជួយបំលែងស្ករទៅជាថាមពល។ គ្រាប់ធញ្ញជាតិក៏ជាប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីននិងជាតិសសៃដែលជួយឱ្យឆ្អែតនិងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរផងដែរ។

៦. សូកូឡាខ្មៅ

ជាប្រភពនៃសារធាតុ theobromine ដែលមានប្រសិទ្ធភាពជម្រុញថាមពលនិងលើកកម្ពស់អារម្មណ៍ល្អប្រសើរដោយគ្មានជះឥទ្ធិពលប៉ះពាល់ដល់សុខភាពរាងកាយ។ ទោះជាយ៉ាងណាអ្នកគួរជ្រើសរើសសូកូឡាខ្មៅដែលផ្សំឡើងពីជាតិកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ។

៧. ផ្លែប៉ោម

ផ្លែឈើនេះមានផ្ទុកជាតិស្ករធម្មជាតិដែលជួយបង្កើនថាមពលរាងកាយឆាប់រហ័ស ហើយក៏រក្សាស្ថេរភាពនៃកម្រិតជាតិស្ករក្នុងឈាមផងដែរ។ ផ្លែប៉ោមថែមទាំងជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយទៀតផង។

៨. ឪឡឹក

ក្រៅពីមានផ្ទុកសម្បូរទៅដោយជាតិទឹក ឪឡឹកក៏ជាប្រភពដ៏ប្រសើរនៃវីតាមីនក្រុម B និងប៉ូតាស្យូមដែលជួយផ្ដល់ថាមពលបន្ថែមដល់រាងកាយបានឆាប់រហ័ស។

៩. សាច់គ្មានខ្លាញ់

មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីននិងវីតាមីន B ដែលជួយផ្ដល់ថាមពលដល់រាងកាយបានយ៉ាងប្រសើរ។

១០. ស៊ុត

ក៏ដូចនឹងសាច់គ្មានខ្លាញ់ដែរ ស៊ុតជាប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីនគុណភាពខ្ពស់និងវីតាមីន B៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង