ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង៤ដែលមិនអាចធ្វើដាក់កូនដែលមានអាយុក្រោម៣ខែ។ តើមានអ្វីខ្លះទៅ?

  1. អ្នកមិនគួរពរកូនបញ្ឈរទេពេលដែលកូនមិនទាន់គ្រប់៣ខែ ព្រោះឆ្អឹងខ្នងកូនមិនទាន់លូតលាស់បានរឹងមាំខ្លាំងនោះទេ។ ពេលដែលអ្នកពរកូនបញ្ឈរ ឆ្អឹងករបស់កូននឹងអាចបង្វិលចុះឡើង ដោយធ្វើឲ្យកូនប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។
  2. អ្នកក៏មិនគួរថើបកូនដែរ ព្រោះស្បែករបស់កូនមិនទាន់លូតលាស់បានល្អទេ ដោយមិនអាចទប់ទល់នឹងមេរោគបាន។ ដូចនេះ ប្រសិនជាអ្នកមិនចង់ឲ្យកូនឆ្លងរោគផ្សេងៗ អ្នកមិនគួរថើបកូនច្រើនឡើយ។
  3. អ្នកមិនគួរព្រោះតែចង់លួងកូនឲ្យគេង ឬលួងកូនឲ្យសប្បាយចិត្ត ហើយយោលកូនចុះឡើងច្រើនឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលរបស់កូន ដោយធ្វើឲ្យកូនមិនឆ្លាតនោះទេ។
  4. អ្នកមិនគួរស្លៀកពាក់ខោអាវច្រើនឲ្យកូននោះឡើយ ព្រោះរាងកាយកូនងាយបែកញើសជាងមនុស្សពេញវ័យ។ ដូចនេះ អ្នកមិនគួរស្លៀកពាក់ច្រើនឲ្យកូនឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាពកូនបាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង