ជាធម្មតា ជញ្ជាំងរបស់ទ្វារមាសគឺនៅតែរក្សាសំណើមជាមួយនឹងស្រទាប់ដ៏ស្តើងដែលមានជាតិទឹកថ្លាៗ។ អ័រម៉ូនអេស្រ្តូជែនជាអ្នកជួយថែរក្សាជាតិទឹកនេះ ហើយក៏រក្សាភ្នាស់របស់ទ្វារមាសឲ្យមានសុខភាពល្អ ក្រាស និងយឺតជានិច្ច។ 

នៅពេលកម្រិតរបស់អ័រម៉ូនអេស្រ្តូជែននេះថយចុះ ចំនួនសំណើមក៏ថយចុះតាមគ្នាដែរ។ វាអាចកើតឡើងលើស្រ្តីគ្រប់វ័យដោយគ្រាន់តែមូលហេតុខុសៗគ្នាមួយចំនួនប៉ុណ្ណោះ។ វាប្រហែលជាអាចមានអាការៈរលាកតិចតួច។ ប៉ូន្តែការកង្វះសំណើមនៅក្នុងទ្វារមាសអាចមានឥទ្ធិពលខ្លាំងមួយទៅលើជីវិតផ្លូវភេទ។ សំណាងដែរ ការព្យាបាលជាច្រើនគឺអាចរកបានដើម្បីបំបាត់ភាពស្ងួតរបស់ទ្វារមាស។ 

ភាពស្ងួតរបស់ទ្វារមាសគឺជាអាការៈញឹកញាប់មួយនៃការរ៉ាំងរដូវ។ វាក៏ធ្វើឲ្យទ្វារមាសកាន់តែស្តើងទៅៗ និងមិនសូវមានភាពយឺតដែរ។ រឿងនេះដោយសារតែអ័រម៉ូនអេស្រ្តូជែនរបស់ស្រ្តីមានការថយចុះខ្លាំងក្នុងពេលរ៉ាំងរដូវ។ ប៉ុន្តែអ័រម៉ូននេះអាចចុះទាបបានដែរក្រៅពីរ៉ាំងរដូវ ដូចជា៖

  • សម្រាលកូន និងបំបៅដោះកូន
  • ការបាញ់កាំរស្មី ឬព្យាបាលដោយប្រើថ្នាំមហារីក
  • ការវះកាត់ក្រពេញអូវ៉ែចោល
  • ការប្រើថ្នាំប្រឆាំងអ័រម៉ូនអេស្រ្តូជែន ដើម្បីព្យាបាលជំងឺដុំសាច់ក្នុងសាច់ស្បូន ឬជំងឺ Endometriosis 

មូលហេតុផ្សេងៗទៀតនៃអាការៈស្ងួតទ្វារមាស៖

  • ចង្កោមរោគសញ្ញា Sjogren’s (ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីដែលវាយប្រហារទៅលើកោសិកាក្នុងរាងកាយដែលផលិតជាសំណើម)
  • ការប្រើថ្នាំអាឡែហ្ស៊ី និងផ្តាសាយ
  • ថ្នាំប្រឆាំងការបាក់ទឹកចិត្ត
  • ការប្រើទឹកអនាម័យស្រ្តី
  • មិនមានការបរបោសអង្អែលគ្រប់គ្រាន់មុនពេលរួមភេទ

មិនខ្វល់ថាមូលហេតុរបស់វាជាអ្វីទេ តែអាការៈស្ងួតទ្វារមាសនេះអាចធ្វើឲ្យមិនមានផាសុកភាពខ្លាំងក្លា។ វាអាចនាំឲ្យរមាស់ ក្រហាយ និងឈឺចាប់ខ្លាំងក្នុងពេលរួមភេទ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង