ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីភេសជ្ជៈដែលអ្នកម្តាយមិនគួរញ៉ាំ ព្រោះអាចប៉ះពាល់ដល់សុខភាពអ្នក និងកូន។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយមិនគួរញ៉ាំតែក្រហមនោះទេ ព្រោះក្រោយពេលដែលអ្នកញ៉ាំច្រើន នឹងធ្វើឲ្យក្រពះអ្នកបញ្ចេញជាតិអាស៊ីតច្រើន ថែមទាំងបង្អាក់មិនឲ្យរាងកាយអ្នកអាចស្រូបយកសារធាតុដែកបានឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយអាចប្រឈមមុខនឹងអាការៈខ្វះឈាមបាន។ ដូចនេះ អ្នកម្តាយមិនអាចញ៉ាំតែក្រហមនេះបានឡើយ។
- អ្នកម្តាយមិនអាចពិសារកាហ្វេឡើយ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលប្រឆាំងនឹងរាងកាយអ្នក ដោយធ្វើឲ្យរាងកាយពិបាករំលាយខ្លាំងណាស់។ ជាពិសេស ក្រោយពេលដែលអ្នកម្តាយញ៉ាំកាហ្វេរួច នឹងធ្វើឲ្យអ្នកអាចខ្វះសារធាតុដែកបាន។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយអាចកើតមានអាការៈខ្វះឈាមបាន៕