ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ៣ប្រភេទដែលជួយកូនឲ្យមានខួរក្បាលឆ្លាត ថែមទាំងជួយអ្នកម្តាយមិនសូវក្អួតនោះទេ។ តើមានអ្វីខ្លះទៅ?

  1. ក្នុងផ្លែប៉ោម មានផ្ទុលសារធាតុសរសៃច្រើន ព្រមទាំងសារធាតុជាច្រើនទៀត ដែលធ្វើឲ្យអ្នកម្តាយក្រោយពេលដែលញ៉ាំរួច អាចទទួលបានសារធាតុចិញ្ចឹមខ្ពស់។ ជាពិសេស អាចជួយអ្នកម្តាយមិនឲ្យប្រឈមមុខនឹងអាការៈទល់លាមក ព្រមទាំងក្អួតច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកម្តាយនឹងមិនងាយភ្លេចមុខភ្លេចក្រោយនោះទេ។
  2. ខ្ញីខ្ចី អាចជួយអ្នកម្តាយមិនឲ្យក្អួតច្រើនទេ ថែមទាំងជួយអ្នកម្តាយឲ្យពិសារអាហារបានច្រើនផងដែរ។ ជាពិសេស ក្រោយពេលដែលអ្នកម្តាយពិសាររួច នឹងជួយខួរក្បាលកូនឲ្យលូតលាស់បានល្អ។ ដូចនេះ កូនកើតចេញមកនឹងឆ្លាតខ្លាំងណាស់។
  3. ផ្លែទំពាំងបាយជូរ មានផ្ទុកសារធាតុដែលជួយឲ្យក្រពះងាយរំលាយអាហារ ថែមទាំងមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ដែលល្អចំពោះសុខភាពអ្នកម្តាយ និងកូនក្នុងផ្ទៃខ្លាំងណាស់។ ប៉ុន្តែអ្នកម្តាយដែលមានជំងឺទឹកនោមផ្អែម មិនគួរបរិភោគច្រើននោះទេ ព្រោះក្នុងនោះមានផ្ទុកសារធាតុស្ករច្រើន៕