កម្រិតនៃជាតិអាស៊ីតអ៊ុយរិកឡើងខ្ពស់បង្កឲ្យកើតមានបញ្ហានៃជំងឺរលាកសន្លាក់ឆ្អឹងមួយហៅថា ជំងឺរលាកសន្លាក់ហ្គោដ (gout) ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដើម្បីទប់ស្កាត់បញ្ហានៃជំងឺនេះ ​ឬបន្ថយកម្រិតនៃអាស៊ីតអ៊ុយរិក ក្រៅការជ្រើសរើស ឬរក្សាបាននូវរបបអាហារត្រឹមត្រូវនិងការទទួលទានថ្នាំតាមវេជ្ជបញ្ជាហើយនោះ គន្លឹះមួយចំនួនក៏ចាំបាច់ណាស់ដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះមួយចំនួនដែលមានប្រសិទ្ធភាពបញ្ចុះកម្រិតនៃជាតិអាស៊ីតអ៊ុយរិកឆាប់រហ័ស ៖

១. រួមបញ្ចូលបន្លែបៃតងក្នុងរបបអាហារ

បន្លែបៃតងជាប្រភពដ៏ប្រសើរនៃជាតិសសៃជួយបញ្ចុះកម្រិតនៃអាស៊ីតអ៊ុយរិកដែលលើសបានយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។ ដូច្នេះប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាឡើងជាតិអាស៊ីតអ៊ុយរិកខ្ពស់ក្នុងឈាម ចូរព្យាយាមទទួលទានបន្លែបៃតងជាប្រចាំ។

២. កុំភ្លេចរមៀត និងខ្ញី

ក៏មានប្រសិទ្ធភាពសម្អាតតម្រងនោមគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀតរមៀតក៏មានសមត្ថភាពសម្អាតថ្លើមនិងបន្សុទ្ធឈាមផងដែរ។ រមៀតមានលក្ខណៈសម្បត្តិប្រឆាំងការលាកដែលទប់ស្កាត់ការរលាកក្នុងតម្រងនោម រួមទាំងការបង្ករោគ។ រីឯខ្ញីវិញមានផ្ទុកសារធាតុ Gingerols ដែលជាភ្នាក់ងារប្រឆាំងមេរោគបាក់តេរីជួយរារាំងការរីករាលដាលនៃពពួកបាក់តេរីក្នុងតម្រងនោម។

៣. កម្រិតការទទួលទានអាហារនិងភេសជ្ជៈមានផ្ទុកសម្បូរទៅដោយជាតិ Purine

នេះក៏ព្រោះតែជាតិ Purine អាចបង្កើ​នកម្រិតនៃអាស៊ីតអ៊ុយរិកក្នុងរាងកាយ។ អ្នកមិនចាំបាច់ឈប់ទទួលទានតែម្ដងឡើយ គឺគ្រាន់តែកម្រិតបរិមាណនៃការទទួលទានមិនឱ្យច្រើនពេកជាការស្រេច។

៤. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់

ការទទួលទានទឹកធម្មតាឱ្យបានច្រើនក្នុងមួយថ្ងៃក៏អាចជួយកាត់បន្ថយនិងទប់ស្កាត់បញ្ហាជាតិអាស៊ីតអ៊ុយរិកឡើងខ្ពស់ក្នុងឈាមផងដែរ។ អ្នកជំនាញសុខភាពណែនាំឱ្យទទួលទានទឹកប្រមាណជា ២ លីត្រ ឬ ៨ កែវក្នុងមួយថ្ងៃជាប្រចាំដើម្បីរក្សាបានសុខភាពល្អប្រសើរជៀសផុតពីជំងឺផ្សេងៗ រួមទាំងបញ្ហាអាស៊ីតអ៊ិយរិកឡើងខ្ពស់។

៥. រក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ

មូលហេតុនោះ គឺអាស៊ីតអ៊ុយរិកក៏ត្រូវបានកម្ចាត់ចេញដោយមានជំនួយពីតម្រងនោមផងដែរ។ ដូច្នេះអ្នកគួរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ ២ លីត្រក្នុងមួយថ្ងៃដើម្បីបង្កើនការផលិតទឹកនោម។ អ្នកនោមកាន់ច្រើនប៉ុណ្ណា អាស៊ីតអ៊ុយរិកត្រូវបានបញ្ចេញប៉ុននោះ។

៦. កុំរំលងត្រីសម្បូរខ្លាញ់

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងកាត់បន្ថយអាការៈហើមសន្លាក់។

៧. បន្ថយកម្រិតនៃភាពស្ត្រេស

ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថាភាពស្ត្រេសរ៉ាំរ៉ៃជាប់ពាក់ព័ន្ធនឹងបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភចាប់ពីបញ្ហាថប់បារម្ភដល់ជំងឺសសៃឈាមបេះដូង។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាវាក៏បង្កើនហានិភ័យនៃជំងឺរលាកសន្លាក់ហ្គោដ (gout) ផងដែរ? ការរលាកក្នុងរាងកាយដែលភាពស្ត្រេសពេកអាចបង្កឡើយ គឺជាអ្វីមួយបង្កើនកម្រិតនៃអាស៊ីតអ៊ុយរីកក្នុងរាងកាយ។

៨. រក្សាទម្ងន់ត្រឹមត្រូវមួយ

ក៏មិនខុសពីស្ត្រេសដែរ! ភាពធាត់ជ្រុល ឬលើសទម្ងន់អាចបង្កការរលាកក្នុងរាងកាយឱ្យកើតឡើងដែលបង្កើនហានិភ័យនៃជំងឺរលាកសន្លាក់ហ្គោដ (gout)។ ម្យ៉ាងវិញទៀតភាពធាត់ជ្រុលក៏បង្កបញ្ហាពាក់ព័ន្ធនឹងកម្រិតនៃអាំងស៊ុយលីនធ្វើឱ្យអ្នកប្រឈមមុខជាមួយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ អាំងស៊ុយលីនច្រើន ឬខ្ពស់ពេកក៏អាចបង្កើនកម្រិតនៃអាស៊ីតអ៊ុយរិកគួរឱ្យកត់សម្គាល់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង