អាកាសធាតុត្រជាក់ចង់បង្កើនសីតុណ្ហភាពក្នុងរាងកាយ? ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលជួយបង្កើនកម្ដៅក្នុងរាងកាយ ៖

១. បាយអង្ករសម្រូប

ក៏មិនខុសពីអាហារដែលជាប្រភពនៃកាបូអ៊ីដ្រាតដទៃទៀតដែរ បាយអង្ករសម្រូបបញ្ចេញកាបូអ៊ីដ្រាតទៅក្នុងលំហូរឈាមយឺតៗនិងមានលំនឹងដែលជួយរក្សាកម្ដៅនិងថាមពលរាងកាយបានពេញមួយថ្ងៃ។

២. ខ្ទឹមស

ការទទួលទានខ្ទឹមសមិនត្រឹមតែជួយបង្កើនសីតុណ្ហភាពក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយសម្រួលចរន្តឈាមហូរផងដែរ។ ខ្ទឹមថែមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំទប់ស្កាត់ហានិភ័យនៃជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយគួរឱ្យកត់សម្គាល់។

៣. ម្ទេសក្រហម

ភាពហឹរនៃម្ទេសនេះនឹងជួយបង្កើនសីតុណ្ហភាពក្នុងរាងកាយបានឆាប់រហ័ស ព្រមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំថែមទៀត។ អ្នកអាចបន្ថែមម្ទេសក្រហមក្នុងរបបអាហារប្រចាំថ្ងៃ។

៤. ផ្លែបឺរ

ជាតិខ្លាញ់សុខភាពល្អក្នុងផ្លែបឺរនឹងជួយរក្សាកម្ដៅ ព្រមទាំងបង្កើនថាមពលក្នុងរាងកាយបានយ៉ាងប្រសើរ។

៥. តែបៃតង

ដើម្បីបង្កើនកម្ដៅនិងពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយអ្នកអាចទទួលទានតែបៃតងក្ដៅៗមួយពែង។ តែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងលក្ខណៈសម្បត្តិប្រឆាំងការរលាក៕