ដំណាក់កាលនៃការមករដូវ ធ្វើឱ្យស្ត្រីបាត់បង់ឈាមជាច្រើន​ ដែលអាចធ្វើឱ្យមុខប្រែជាលឿង បបូរមាត់ និងក្រចកដៃប្រែជាស ហើយប្រសិនជាអ្នកខ្វះឈាមវិញ ស្បែកនឹងឆាប់ជ្រួញ ឆាប់មានសក់ស។ ដូចនេះក្រោយពេលមករដូវ អ្នកគួរតែធ្វើដូចម្តេចទើបមិនមានអាការៈទាំងនោះ ហើយស្បែកប្រែជាស្អាតនោះ?

ផ្នែកអារម្មណ៍

អ្នកត្រូវតែរក្សាចិត្តឱ្យបានសប្បាយរីករាយ រួសរាយរាក់ទាក់ ព្រោះវាអាចបង្កើនប្រពន្ធ័ការពាររាងកាយអ្នកឱ្យរឹងមាំ ថែមទាំងអាចធ្វើឱ្យឈាមអ្នកគ្រប់ ដែលអាចធ្វើឱ្យមុខអ្នកមានលក្ខណៈក្រហម និងមានពន្លឺ។

ផ្នែកគេង

អ្នកត្រូវតែគេងឱ្យបានគ្រប់ ដោយមិនចូលគេងយប់ជ្រៅ មិនរើសអាហារ មិនបរិភោគនំចំនីផ្សេងៗច្រើន មិនផឹកស្រា និងជក់បារី មិនរួមភេទនៅមុនពេលមករដូវ។

ហាត់ប្រាណ

អ្នកត្រូវតែហាត់ប្រាណឱ្យបានច្រើនដូចជា ៖ រត់ ដើរ ហែលទឹក ឬរាំជាដើម វាអាចបង្កើនកម្លាំងរាងកាយរបស់អ្នក ថែមទាំងអាចធ្វើឱ្យអ្នកមានរាងដែលស្អាតទៀតផង។

អាហារ

នៅពេលធម្មតា អ្នកគួរតែបរិភោគអាហារមួយចំនួនដែលអាចផ្គត់ផ្គង់ឈាមដល់រាងកាយអ្នកបានគ្រប់គ្រាន់ ដូចជា ៖ ថ្លើមសត្វផ្សេងៗ ក្រលៀន ឈាម ត្រី បង្គារ ស៊ុត ផលិតផលដែលធ្វើពីសណ្តែក ត្រចៀកកណ្តុរក្រៀម ល្ងរ ពុទ្ធ្រាក្រហម ដំឡូងបារាំង និងបន្លែ ផ្លែឈើដែលស្រស់ ពពួកអាហារទាំងនេះអាចធ្វើឱ្យអ្នកមានទឹកមុខស្អាត ដោយមានពណ៌ស៊ីជំពូលដូចគេផាត់មុខអញ្ចឹង៕