នៅពេលដែលមានការស្រាវជ្រាវកាន់តែច្រើនទៅលើប្រធានបទមួយនេះ វាកំពុងតែក្លាយទៅជារឿងដែលកាន់តែច្បាស់ទៅៗចំពៅះការរួមភេទដែលផ្តល់សុខភាព ហើយក៏ល្អចំពោះជីវិតប្រកបដោយសុខភាពល្អដែរ។ ការរួមភេទអាចជួយឲ្យមនុស្សយើងរស់បានយូរ។ យោងទៅតាមវេជ្ជបណ្ឌិត Irwin Goldstein ប្រធានខាងជំងឺផ្លូវភេទនៅឯមន្ទីរពេទ្យ Alvarado បានឲ្យដឹងថា បើសិនជាអ្នកបានអានការស្រាវជ្រាវចុងក្រោយបង្អោះ អ្នកពិតជាមិនអាចធ្វើសេចក្តីសន្និដ្ឋានអ្វីផ្សេងទៀតឡើយ ប៉ុន្តែវាគឺជារឿងដែលផ្តល់សុខភាពនៅពេលដែលអ្នកមានសកម្មភាពផ្លូវភេទដែលត្រឹមត្រូវ។ ខាងក្រោមនេះគឺជាហេតុផលជាក់លាក់មួយដែលបញ្ជាក់ថា ការរួមភេទគឺជាសកម្មភាពដែលជួយឲ្យមនុស្សយើងមានអាយុវែង៖

ទប់ស្កាត់ជំងឺផ្តាសាយ
អ្នកដែលរួមភេទពីរដងក្នុងមួយសប្តាហ៍ងាយនឹងមានចំនួនអង់ទីគ័រ Immunoglobulin A (IgA) ខ្ពស់ជាងអ្នកដែលរួមភេទតិចជាងម្តងក្នុងមួយសប្តាហ៍។ IgA គឺជាប្រព័ន្ធការពាររាងកាយខ្សែប្រយន្តដំបូងគេមួយក្នុងការទប់ស្កាត់ជំងឺផ្តាសាយ។

រំលាយជាតិខ្លាញ់
ការរួមភេទនឹងបង្កើនលំហូរឈាម និងជួយឲ្យបេះដូងលោតកាន់តែលឿន។ ដូច្នេះវាអាចចាត់ទុកថា ជាការហាត់ប្រាណមួយដែរ ហើយវាក៏ធ្វើឲ្យអ្នករីករាយកាន់តែខ្លាំងជាងការរត់កីឡាទៅទៀត។ ការរួមភេទមិនអាចរំលាយជាតិខ្លាញ់បានច្រើនខ្លាំងទេ។ បុរសអាយុខ្ទង់ ៣០ឆ្នាំ ប្រហែលជាអាចរំលាយជាតិខ្លាញ់បាន ២១កាឡូរីក្នុងពេលរួមភេទម្តង។

បន្ថយការប្រឈមនឹងជំងឺបេះដូង
ការសិក្សាជាច្រើនបានបង្ហាញថា ជីវិតដែលមានការរួមភេទយ៉ាងសកម្មគឺមានជាប់ទាក់ទងគ្នាយ៉ាងស្និទ្ធនឹងការរស់មានអាយុវែង។ អ្វីដែលកាន់តែពិសេសនោះគឺថា វាហាក់បីដូចជា ការរួមភេទប្រហែលជាបន្ថយការប្រឈមនឹងជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងផ្សេងៗទៀត។ ដូច្នេះរឿងនេះអាចបញ្ជាក់បានថា សកម្មភាពផ្លូវភេទទៀងទាត់ប្រហែលជាបន្ថយការប្រឈមនឹងជំងឺបេះដូងបាន។

សម្រួលដល់អ័រម៉ូនក្នុងខ្លួន
ហេតុអ្វីអ្នកត្រូវខ្វល់អំពីរឿងអ័រម៉ូន? ក្នុងចំណោមរឿងផ្សេងៗទៀត អ័រម៉ូនដែលផ្តល់សុខភាពល្អវានឹងជម្រុញដល់វត្តរដូវដែលទៀងទាត់ និងបន្ថយអាការៈក្នុងពេលរ៉ាំងរដូវបាន។

ព្យាបាលការឈឺក្បាល និងបន្ថយការឈឺចាប់រាងកាយ
ថ្វីបើរឿងនេះហាក់បីដូចជាចង់និយាយវា ការរួមភេទនឹងជួយបន្ថយការឈឺក្បាលមែនក៏ដោយ តែវាជាការពិតដែរ។ តើវាកើតឡើងដូចម្តេចទៅ? ក្នុងពេលរួមភេទ អ័រម៉ូនអុកស៊ីតូស៊ីនត្រូវបានបញ្ចេញទៅក្នុងរាងកាយ។ អ័រម៉ូនមួយនេះនឹងបន្ថយការឈឺចាប់ក្នុងខ្លួន។

បន្ថយស្រ្តេស និងសម្ពាធឈាម
មានអត្ថប្រយោជន៍មួយផ្សេងទៀតនៃការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីនក្នុងពេលឈានដល់ចំណុចកំពូលនៃការរួមភេទ។ វាគឺជាការសម្រួលអារម្មណ៍។ ការសិក្សាដែលធ្វើទៅលើសត្វកណ្តុរបានបង្ហាញថា អុកស៊ីតូស៊ីននឹងប្រឆាំងឥទ្ធិពលរបស់អ័រម៉ូន Cortisol ដែលជាស្រ្តេសអ័រម៉ូន។ ការរួមភេទក៏ជួយឲ្យគេងលក់កាន់តែស្រួលផងដែរ។ នៅពេលដៃគូររមៀលលើខ្លួនអ្នក ហើយចាប់ផ្តើមស្រមុកក្រោយពីរួមភេទដ៏ល្អមួយ វាមិនមែនគ្រាន់តែជាការអស់កម្លាំងខាងផ្លូវកាយទេ តែវាជារបៀបដែល់រាងកាយជម្រុញដល់ការគេង។

បន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាត
កាលណាបុរសមានការបាញ់ទឹកកាមកាន់តែច្រើននៅអាយុពី ២០ ទៅ ៥០ឆ្នាំ ពួកគេកាន់តែបន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាត។ បុរសដែលស្ថិតក្នុងវ័យខ្ទង់ ២០ឆ្នាំ គួរតែធ្វើការបាញ់ទឹកកាមម្តងក្នុងមួយថ្ងៃ។ បុរសដែលបាញ់ទឹកកាមយ៉ាងហោចណាស់ ៥ដងក្នុងមួយសប្តាហ៍មិនខ្វល់ថាជាការរួមភេទជាមួយដៃគូរ ឬការសម្រេចកាមដោយខ្លួនឯងទេ ទំនងជាមិនសូវកើតជំងឺមហារីកក្រពេញប្រូស្តាតឡើយ។

បន្ថយការប្រឈមនឹងមហារីកសុដន់
ស្រ្តីអាចទទួលបានការបង្ការជំងឺមហារីកសុដន់តាមរយៈការរួមភេទនេះដែរ។ តាមការសិក្សាបានបង្ហាញថា ស្រ្តីដែលរួមភេទតាមទ្វារមាសជាញឹកញាប់មិនសូវជាប្រឈមនឹងជំងឺមហារីកសុដន់ដូចស្រ្តីដែលមិនបានរួមភេទឡើយ។

បង្ការជំងឺត្រៀមក្រឡាភ្លើង
ជំងឺត្រៀមក្រឡាភ្លើងគឺជាជំងឺដែលមិនសូវកើតឡើងញឹកញាប់ឡើយ ដែលវាជាការលើសសម្ពាធឈាមក្នុងពេលមានផ្ទៃពោះ។ ការសិក្សាមួយចំនួនបានបង្ហាញថា បើសិនជាស្រ្តីធ្លាប់បានប៉ះពាល់នឹងទឹកកាមរបស់ដៃគូនាងបានគ្រប់គ្រាន់ដើម្បីមានផ្ទៃពោះនោះ នាងទំនងជាមិនសូវមានជំងឺត្រៀមក្រឡាភ្លើងឡើយ។ សម្រាប់ស្រ្តីដែលអនុវត្តការរួមភេទតាមមាត់ជាទៀងទាត់ ជាពិសេសអ្នកដែលលេបទឹកកាមដៃគូរទៀតនោះ គឺមិនងាយនឹងមានជំងឺត្រៀមក្រឡាភ្លើងឡើយ៕