ការនាំកូនទៅកាត់សក់គឺជាកង្វល់សម្រាប់អ្នកម្តាយគ្រប់រូប ព្រោះកូនតែងតែយំ ហើយមិនព្រមឱ្យជាងកាត់ឡើយ ដូចនេះគួរតែធ្វើដូចម្តេចទើបកូនព្រមអង្គុយស្ងាមឱ្យគេកាត់ឱ្យនោះ?
- អ្នកត្រូវតែនាំកូនទៅកាត់សក់នៅហាងដែលអ្នកឧស្សាហ៍ទៅកាត់។
- នៅពេលដែលអ្នកទៅកក់សក់ ឬទៅកាត់សក់ អ្នកគួរតែនាំកូនទៅជាមួយ ដើម្បីឱ្យកូនស្គាល់ហាងនោះឱ្យច្បាស់ជាមុនសិន។
- អ្នកគួរតែឱ្យជាងកាត់សក់និយាយលេងជាមួយកូនឱ្យបានច្រើន ដើម្បីឱ្យកូនស្គាល់ជាងនោះឱ្យហើយ នោះពេលដែលនាំគេមកកាត់សក់ គេនឹងមិនយំឡើយ។
- នៅពេលដែលអ្នកនាំកូនទៅកាត់សក់លើកដំបូង យកល្អអ្នកគួរតែពរកូនដើម្បីឱ្យជាងកាត់សក់ ព្រោះដើម្បីឱ្យកូនមានអារម្មណ៍សុវត្ថិភាព។
- អ្នកអាចយកតុក្កតាដែលកូនស្រលាញ់ឱ្យគេឱប ហើយនិងលេង នោះគេនឹងអាចភ្លេចថាគេកំពុងតែកាត់សក់។
- នៅពេលដែលគេកាត់ហើយ អ្នកត្រូវតែសរសើរគេថាស្អាត ទោះបីជាពេលខ្លះកាត់ខុសក៏ដោយ ក៏អ្នកមិនត្រូវសើចកូលដែរ៕