ស្ពៃក្តោបគឺជាស្ពៃដែលយើងនិយមយកមកបរិភោគ ព្រោះវាល្អចំពោះសុខភាពយើងរាល់គ្នា ប៉ុន្តែតើគួរលាងដូចម្តេចទើបអាចជម្រះសារធាតុគីមីផ្សេងៗដែលមានក្នុងស្ពៃនោះ?
- នៅពេលដែលអ្នកទិញមកភ្លាម អ្នកមិនត្រូវទុកវាក្នុងទូរទឹកកកភ្លាមទេ តែអ្នកត្រូវតែទុកវានៅក្រៅដើម្បីឱ្យថ្នាំទាំងអស់អាចសាយភាយចេញ។
- នៅពេលដែលអ្នកលាង អ្នកត្រូវតែបេះស្រទាប់ក្រៅគេបង្អស់ចេញ ព្រោះវាសំបូលទៅដោយសារធាតុគីមី។
- គល់វាក៏ត្រូវតែកាត់ចោលដែរ ព្រោះវាក៏មានជាតិគីមីច្រើនដែរ។
- អ្នកត្រូវតែត្រាំស្ពៃទាំងនេះក្នុងទឹករយៈពេលពី១០ទៅ២០នាទី។
- ក្រោយពេលដែលត្រាំរួច អ្នកអាចយកអេប៉ុងលាងចានដែលទន់ យកមកដុសស្លឹកនីមួយៗថ្នមៗក៏បាន វាអាចជម្រះជាតិគីមីដែលមានក្នុងស្ពៃបាន។
- អ្នកមិនត្រូវយកទឹកអំបិលមកលាងទេ ព្រោះវាមិនអាចជម្រះសារធាតុគីមីឡើយ។
- អ្នកអាចយកទឹកលាងអង្ករមកលាងបាន នោះសារធាតុគីមីទាំងនេះនឹងបាត់អស់៕