ស្ពៃក្តោបគឺជាស្ពៃដែលយើងនិយមយកមកបរិភោគ ព្រោះវាល្អចំពោះសុខភាពយើងរាល់គ្នា ប៉ុន្តែតើគួរលាងដូចម្តេចទើបអាចជម្រះសារធាតុគីមីផ្សេងៗដែលមានក្នុងស្ពៃនោះ?

  1. នៅពេលដែលអ្នកទិញមកភ្លាម អ្នកមិនត្រូវទុកវាក្នុងទូរទឹកកកភ្លាមទេ តែអ្នកត្រូវតែទុកវានៅក្រៅដើម្បីឱ្យថ្នាំទាំងអស់អាចសាយភាយចេញ។
  2. នៅពេលដែលអ្នកលាង អ្នកត្រូវតែបេះស្រទាប់ក្រៅគេបង្អស់ចេញ ព្រោះវាសំបូលទៅដោយសារធាតុគីមី។
  3. គល់វាក៏ត្រូវតែកាត់ចោលដែរ ព្រោះវាក៏មានជាតិគីមីច្រើនដែរ។
  4. អ្នកត្រូវតែត្រាំស្ពៃទាំងនេះក្នុងទឹករយៈពេលពី១០ទៅ២០នាទី។
  5. ក្រោយពេលដែលត្រាំរួច អ្នកអាចយកអេប៉ុងលាងចានដែលទន់ យកមកដុសស្លឹកនីមួយៗថ្នមៗក៏បាន វាអាចជម្រះជាតិគីមីដែលមានក្នុងស្ពៃបាន។
  6. អ្នកមិនត្រូវយកទឹកអំបិលមកលាងទេ ព្រោះវាមិនអាចជម្រះសារធាតុគីមីឡើយ។
  7. អ្នកអាចយកទឹកលាងអង្ករមកលាងបាន នោះសារធាតុគីមីទាំងនេះនឹងបាត់អស់៕