ធ្លាប់តែទទួលទានកាហ្វេជាប់ជាប្រចាំ ដូច្នេះនៅពេលបញ្ឈប់តើនឹងមានអ្វីកើតឡើងទៅ? កម្រនឹងមានរណាម្នាក់ដឹងខ្លួនឯងថាកំពុងញៀនកាហ្វេណាស់រហូតដល់ពេលផ្ដាច់ ឬឈប់ទទួលទានទើបចាប់អារម្មណ៍។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាធម្មតាអាការៈ​ឬរោគសញ្ញាញៀនកាហ្វេកើតឡើងក្រោយពេលមិនបានទទួលទានប្រហែលពី ១២ ទៅ ២៤ ម៉ោង។ កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរោគសញ្ញាដែលកើតឡើងពេលផ្ដាច់កាហ្វេ ៖

១. ឈឺក្បាលញឹកញាប់

មួយក្នុងចំណោមរោគសញ្ញា ឬអាការៈទូទៅបំផុតនៃការផ្ដាច់កាហ្វេគឺ ឈឺក្បាល។ ​នោះក៏ព្រោះតែនៅពេលអ្នកទទួលទានកាហ្វេ សសៃឈាមទៅកាន់ខួរក្បាលនឹងប្រែជារួមតូចពន្យឺតលំហូរឈាម ហើយនៅពេលអ្នកឈប់ទទួលទាននោះជាតិកាហ្វេអ៊ីនក៏គ្មានឥទ្ធិពលអ្វីលើសសៃឈាមទៀតទេក្រោយមកឈាមក៏ស្ទុះហូរទៅកាន់ខួរក្បាលភ្លាមៗនាំឲ្យកើតមានអាការៈឈឺក្បាល។

២. ពិបាកផ្ដោតអារម្មណ៍

រោគសញ្ញាមួយទៀតដែលអ្នកគួរសម្គាល់មើលនៅពេលកាត់បន្ថយការទទួលទានកាហ្វេនោះ គឺអ្នកនឹងជួបប្រទះនូវបញ្ហាពិបាកផ្ដោតអារម្មណ៍។ ត្រូវចាំទុកក្នុងចិត្តថា កាហ្វេ ដើរតួរំញោចបង្កើនសកម្មភាពនៃខួរក្បាល។ ដូច្នេះនៅពេលមិនបានទទួលទានវា មុខងារនៃសតិអារម្មណ៍ប្រែជាដំណើរការយឺតមិនសូវសកម្មរហ័សដូចមុន។

៣. អស់កម្លាំង ឬថាមពលរាងកាយថយចុះ

ការទទួលទានកាហ្វេ អាចជួយជម្រុញបង្កើនកម្រិតថាមពលរាងកាយគួរឲ្យកត់សម្គាល់តាមរយៈសារធាតុរំញោចលើកកម្លាំងដែលវាមានផ្ទុក។ ទោះជាយ៉ាងណាក៏ដោយ ម្ដងដែលអ្នកផ្ដាច់វានោះអ្នកប្រាកដជាជួបប្រទះនូវបញ្ហាអស់កម្លាំង ហើយងងុយគេងជាមិនខាន។

៤. ឆាប់ខឹងមួរម៉ៅ

រោគសញ្ញានៃការផ្ដាច់កាហ្វេមួយផ្សេងទៀតនោះ គឺការឆាប់ខឹងមួរម៉ៅ។ នោះក៏ព្រោះតែជាតិកាហ្វេអ៊ីនមានសមត្ថភាពគ្រប់គ្រងលើអារម្មណ៍ ប៉ុន្តែឥទ្ធិពលរបស់វាមិនលើសពី ៦ ម៉ោងឡើយ ហើយអារម្មណ៍របស់អ្នកនឹងប្រែជាធម្មតាវិញ។

៥. ញ័រ

រោគសញ្ញានេះប្រហែលជាមិនកើតឡើងចំពោះមនុស្សគ្រប់គ្នាទេ ប៉ុន្តែក៏មានអ្នកចំនួនជួបប្រទះនូវអាការៈញ័រខ្លួននៅពេលពួកគេផ្ដាច់ ឬមិនបានទទួលទានកាហ្វេ។ ភាគច្រើនការញ័រកើតមាននៅត្រង់ដៃ ហើយវាកើតឡើងជាញឹកញយចំពោះអ្នកដែលទទួលទានកាហ្វេច្រើនក្នុងមួយថ្ងៃ ហើយស្រាប់តែផ្ដាច់ភ្លាមៗ។ ដូច្នេះដើម្បីជាការប្រសើរ ចូរកាត់បន្ថយម្ដងបន្តិចៗ។

៦. អារម្មណ៍ធ្លាក់ទឹកចិត្ត

នោះក៏ព្រោះតែជាតិកាហ្វេអ៊ីនក្នុងកាហ្វេមានឥទ្ធិពលរំញោចប្រព័ន្ធប្រសាទ ហើយក៏ជម្រុញការផលិតអ័រម៉ូនរីករាយនៅក្នុងខួរក្បាលដូចជា អ័រម៉ូន serotonin និង អ័រម៉ូន dopamine។

៧. ទម្ងន់រាងកាយប្រែប្រួល

ទម្ងន់រាងកាយដែលស្រាប់តែប្រែប្រួលដោយមិនបានរំពឹងទុកអាចនឹងបង្កការព្រួយបារម្ភសម្រាប់គ្រប់គ្នា ហើយការផ្ដាច់កាហ្វេពេលខ្លះជាមូលហេតយនៃបញ្ហានេះ។ កាហ្វេអ៊ីនដើរតួនាទីជម្រុញការដុតរំលាយអាហារក្នុងរាងកាយដែលមានន័យថារាងកាយដុតបំផ្លាញកាឡូរីកាន់តែមានប្រសិទ្ធភាព។ នៅពេលអ្នកឈប់ទទួលទានកាហ្វេនោះការផ្គត់ផ្គង់ជាតិកាហ្វេអ៊ីនដែលធ្លាប់តែទទួលបានដើម្បីបង្កើនការដុតបំផ្លាញកាឡូរីលែងមានទៀត។ ជាលទ្ធផលអ្នកនឹងកើនទម្ងន់។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើអ្នកធ្លាប់តែទទួលទានកាហ្វេដែលមានផ្ទុកកាឡូរីច្រើន ៣ដងក្នុងមួយថ្ងៃ ហើយស្រាប់តែឈប់ទទួលទាននោះអ្នកអាចនឹងស្រកទម្ងន់៕