ចង់ព្យាបាលបញ្ហារោគផ្សិតលើក្រចកជើងមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗព្យាបាលបញ្ហារោគផ្សិតលើក្រចកជើង ៖

១. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោមនិងអំបិលក្នុងបរិមាណ ១ ពែងស្មើគ្នាក្នុងទឹកក្ដៅឧណ្ហៗ ៦ ពែង។ កូរឱ្យសព្វមុននឹងត្រាំជើង ឬដៃក្នុងទឹកល្បាយសម្រាប់រយៈពេល ៣០ នាទី ២ ដងក្នុងថ្ងៃ។

២. ប្រេងដើមតែ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្តក់ប្រេងដើមតែប៉ុន្មានដំណក់លើសំឡីហើយជូតលើក្រចក និងទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមប្រើច្រាសដុសសម្អាតក្រចកចេញជាការស្រេច។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។

៣. ទឹកខ្ពុរមាត់

លាយទឹកខ្ពុរមាត់ជាមួយទឹកខ្មេះផ្លែប៉ោមក្នុងបរិមាណស្មើគ្នា។ កូរចូលគ្នាឱ្យសព្វ សឹមត្រាំជើងក្នុងទឹកល្បាយសម្រាប់រយៈពេល ៣០ នាទី ប៉ុន្តែមកដុសក្រចកជើងថ្នមៗ។ លាងសម្អាតជើងចេញ រួចជូតឱ្យស្ងួត។ អ្នកអាចអនុវត្តរូបមន្តនេះសារឡើងវិញ ២ ដងក្នុងមួយថ្ងៃ។

៤. ប្រេងដូង

វត្តមាននៃអាស៊ីត caprylic ជួយដោះស្រាយបញ្ហាផ្សិតលើក្រចកបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺក្រោយពេលលាងសម្អាតជើង និងជូតឱ្យស្ងួត ចាប់ផ្ដើមលាបប្រេងដូងលើក្រចកដែលមានបញ្ហាជាការស្រេច។ អនុវត្តឱ្យបាន ២ ដងក្នុងមួយថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង