ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាអាហារមួយចំនួនមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងការរលាក កាត់បន្ថយអាការៈឈឺចាប់ ពង្រឹងប្រព័ន្ធភាពស៊ាំ ហើយជួយឱ្យឆ្អឹងរឹងមាំ។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រសិនបើអ្នកមានបញ្ហារលាកសន្លាក់ ឬឈឺសន្លាក់ចូរព្យាយាមរួមបញ្ចូលអាហារមួយចំនួនដែលវេបសាយសុខភាព Health.com.kh នឹងបង្ហាញជូនខាងក្រោមនេះក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. ប្រូខូលី ឬផ្កាខាត់ណាខៀវ
មានផ្ទុកសម្បូរទៅដោយសមាសធាតុចាំបាច់រួមបញ្ចូលទាំង sulforaphane ដែលជួយកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់បានយ៉ាងប្រសើរ។
២. ផ្លែឈើប្រភេទ Citrus
រួមបញ្ចូលទាំងក្រូចថ្លុង ក្រូច ក្រូចឆ្មារ និងទំពាំងបាយជូរជាដើមសុទ្ធតែមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយរក្សាសុខភាពសន្លាក់និងទប់ស្កាត់ការរលាក។
៣. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយប្រយុទ្ធប្រឆាំងការរលាក។ អ្នកគួរព្យាយាមរួមបញ្ចូលត្រីសម្បូរខ្លាញ់ក្នុងរបបអាហារឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។
៤. ខ្ទឹមស
មានផ្ទុកសារធាតុម្យ៉ាងហៅថា diallyl disulfide ដែលជួយទប់ទល់នឹងជំងឺជាច្រើន រួមបញ្ចូលទាំងជំងឺរលាកសន្លាក់។
៥. តែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុ polyphenols ដែលជួយកាត់បន្ថយការរលាកនិងការបំផ្លាញលើឆ្អឹងខ្ចី។ តែបៃតងក៏មានផ្ទុកសារធាតុ epigallocatechin-3-gallate (EGCG) ដែលជួយរារាំងការផលិតម៉ូលេគុលដែលបង្កការខូចខាតដល់សន្លាក់ផងដែរ។
៦. ផ្លែចេក
ជាប្រភពដ៏ប្រសើរនៃជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលមានប្រសិទ្ធិភាពជួយបង្កើនដង់ស៊ីតេឆ្អឹង។ លើសពីនេះទៅទៀត ជាតិម៉ាញ៉េស្យូម ក៏អាចជួយបំបាត់ការឈឺចាប់ផងដែរ ប្រសិនបើអ្នកមានបញ្ហារលាកសន្លាក់ធ្ងន់ធ្ងរ។
៧. រមៀត
រមៀតមានផ្ទុកនូវសារធាតុ curcumin ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់ និងការហើមគួរអោយកត់សម្គាល់ផងដែរ។