បើអ្នកចង់ឱ្យកូនអ្នកមានសំណាងល្អ ហើយធ្វើអ្វីជួបតែល្អ អ្នកអាចធ្វើតាមវិធីខាងក្រោមនេះបាន។តើមានអ្វីខ្លះ?

  1. ទោះបីជាកូនធ្វើខុសក៏ដោយ ក៏អ្នកត្រូវតែបើកចិត្តឱ្យទូលាយដើម្បីអនុគ្រោះដល់កូន យកសម្តៅដែលមានភាពកក់ក្តៅមកអធ្យាស្រ័យឱ្យកូន នោះគេនឹងមានជំនឿចិត្តលើខ្លួនឯង សំណាងគេនឹងអាចបណ្តុះបណ្តាលបានបណ្តើរៗ។
  2. អ្នកត្រូវតែជួយកូនឱ្យមានក្តីស្រមៃ ហើយត្រូវតែបើកផ្លូវ និងចង្អុរផ្លូវឱ្យគេដើរ នោះគេនឹងមានជីវិតដ៏ល្អ ប៉ុន្តែមុននឹងចង្អុរផ្លូវទាំងនោះ អ្នកត្រូវតែសួរយោបល់កូនជាមុនសិន។
  3. អ្នកត្រូវតែគាំទ្រក្តីស្រមៃរបស់កូន ហើយលើកទឹកចិត្តឱ្យគេសម្រេច នោះសំណាងល្អគ្រប់យ៉ាងនឹងរត់មកនៅជុំវិញកូន។
  4. បើអ្នកចង់ឱ្យកូនទទួលបានសំណាងល្អ អ្នកត្រូវតែធ្វើគំរូល្អដល់កូន ដោយនាំពួកគេអានសឿវភៅ ចែករំលែកបទពិសោធន៍ដល់កូន នោះជីវិតកូននឹងជោគជ័យ។
  5. អ្នកត្រូវតែឱ្យកូនសម្រេចចិត្តរឿងអ្វីមួយដោយខ្លួនឯង ទោះបីជាអ្នកមិនជឿជាក់លើការសម្រេចចិត្តនោះក៏ដោយ ក៏អ្នកត្រូវតែគាំទ្រគេដែរ។
  6. អ្នកមិនត្រូវយកបំណងប្រាថ្នារបស់អ្នកដាក់លើខ្លួនកូនឡើយ ព្រោះវាអាចបំផ្លាញកូនយ៉ាងងាយ។
  7. អ្នកត្រូវតែបង្រៀនកូនឱ្យរាប់អានជាមួយគ្នាច្រើន មិនត្រូវរស់នៅតែម្នាក់ឯងឡើយ ព្រោះវាមិនអាចមានសុភមង្គល និងជោគជ័យឡើយនៅពេលធ្វើអ្វីមួយដោយខ្លួនឯង គ្មានការជួយពីមិត្តភក្តិ។
  8. អ្នកត្រូវតែឱ្យកូនមានទម្លាប់រៀនចេះរើសប្រដាប់ប្រដាល់លេង និងការសិក្សាដោយខ្លួនឯងតាំងពីតូច ទើបកូនមានភាពឯករាជ្យ នោះសំណាងទាំងឡាយនឹងមានដោយឯង ហើយអនាគតកូននឹងភ្លឺស្វាងជាមិនខាន៕