ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបដែលធ្វើឲ្យជំងឺផ្តាសាយមិនងាយមករកអ្នក។ តើមានអ្វីខ្លះទៅ?

  1. អ្នកអាចញ៉ាំទឹកដោះគោជូរបាន ព្រោះនៅក្នុងនោះមានសារធាតុដែលអាចជួយធ្វើឲ្យអ្នកមិនងាយជួបនឹងជំងឺផ្តាសាយនោះទេ។
  2. អ្នកគួរតែឡើងជណ្តើរជើងឲ្យច្រើនជាងជិះជណ្តើរយន្ត ព្រោះមានតែការបញ្ចេញកម្លាំងច្រើននោះទេ ទើបធ្វើឲ្យអ្នកមានសុខភាពល្អ។
  3. អ្នកមិនគួរទុកក្រចកវែងនោះទេ ព្រោះវាអាចផ្ទុកមេរោគក្នុងនោះដែលអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺផ្តាសាយបាន។ ដូចនេះ អ្នកគួរតែកាត់វាឲ្យរាងខ្លី ទើបមិនងាយជួបនឹងជំងឺផ្តាសាយបាន។
  4. អ្នកគួរតែហាត់ប្រាណដោយដើរលឿនចំនួន៥ដងក្នុងមួយថ្ងៃ ហើយក្នុងម្តងចំនួន៣០នាទី ព្រោះការធ្វើបែបនេះ នឹងអាចធ្វើឲ្យអ្នកមិនងាយប្រឈមមុខនឹងជំងឺផ្តាសាយនោះទេ។
  5. អ្នកគួរតែគេងឲ្យគ្រប់ម៉ោង ដោយចូលគេងពីព្រលឹម ទើបអាចធ្វើឲ្យអ្នកមិនងាយផ្តាសាយ។
  6. អ្នកគួរតែចៀសពីអាហារបំពងទាំងឡាយ និងអាហារដែលមានផ្ទុកជាតិខ្លាញ់ខ្ពស់ ទើបអាចធ្វើឲ្យអ្នកអាចដេញជំងឺផ្តាសាយចេញបាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង