ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបបអាហារដែលអ្នកម្តាយគួរតែពិសារ ដើម្បីឲ្យកូនមានសុខភាពល្អ។ តើមានអ្វីខ្លះទៅ?

  1. អ្នកគួរតែបរិភោគផ្លែឈើឲ្យបានច្រើន ទើបអាចរក្សាវីតាមីនA C កាល់ស្យូម និងសារធាតុដែក ដែលអ្នកម្តាយ និងកូនត្រូវការជាទីបំផុត។
  2. អ្នកគួរតែបរិភោគពពួកសណ្តែក សណ្តែកដី ទើបរាងកាយអាចស្រូបយកវីតាមីនB Cសារធាតុដែក និងកាល់ស្យូមផងដែរ។ ដូចនេះ សុខភាពរបស់អ្នកម្តាយ និងកូនសុទ្ធតែរឹងមាំខ្លាំង។
  3. អ្នកគួរតែញ៉ាំពងមាន់រាល់ថ្ងៃ ទើបអាចរក្សាប្រូតេអ៊ីន កាល់ស្យូម និងវីតាមីនជាច្រើន ដែលធ្វើឲ្យអ្នកទាំងពីរអាចរក្សាសុខភាពបានយ៉ាងល្អជាទីបំផុត។
  4. អ្នកគួរតែហាលថ្ងៃឲ្យបានច្រើន ទើបអាចទទួលបានវីតាមីនDបានគ្រប់គ្រាន់ នោះកូនក្នុងផ្ទៃនឹងអាចមានឆ្អឹងរឹងមាំ លូតលាស់បានយ៉ាងល្អក្រោយពេលដែលកើតចេញមក។
  5. អ្នកគួរតែបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ទើបធ្វើឲ្យអ្នកមិនងាយឈឺ ហើយកូននឹងលូតលាស់ក្នុងផ្ទៃបានល្អជាខ្លាំង៕